រថយន្ត

Audi E-Tron ស៊េរីឆ្នាំ2021 តម្លៃថោកជាងមុន 9,000ដុល្លារ និងបើកបានឆ្ងាយជាងមុនជិត 30គីឡូម៉ែត្រ

BY
autoadmin
August 6, 2020

Audi E-Tron ស៊េរីឆ្នាំ2021 ដែលជារថយន្តអគ្គិសនីសុទ្ធរបស់ Audi នឹងមានតម្លៃថោកជាម៉ូដែលបច្ចុប្បន្នដល់ទៅ 9,000 ដុល្លារអាមេរិក ខណៈនឹងបង្កើនចម្ងាយជិះរហូតដល់ទៅ 29គីឡូម៉ែត្រ ដែលនាំឱ្យរថយន្តនេះជិះបាន 357គីឡូម៉ែត្រ រាល់ពេលសាកអាគុយពេញម្ដង។ រថយន្ត Audi E-Tron ធម្មតា ប្រហែលជាមានតម្លៃ 65,900 ដុល្លារ ប៉ុន្តែស្របពេលដែលតម្លៃចុះថយ វាក៏ត្រូវបន្ថយលើចំណុចមួយចំនួនដែរ ដូចជាគ្មានចង្កៀងមុខ “Matrix” និងប្រព័ន្ធសំឡេង Bang & Olufsen។

Audi E-Tron ស៊េរីឆ្នាំ2021 នឹងមានអាគុយកម្លាំង 86.5 kWh ច្រើនជាងស៊េរីចាស់ដែលមានតែ 83.6kWh។ ការផ្លាស់ប្ដូរថ្មីនេះបានឱ្យ E-Tron បង្កើនចម្ងាយជិះពី 328 គីឡួម៉ែត្រ ទៅដល់ 357 គីឡូម៉ែត្រ។ Audi ក៏នឹងមានម៉ូដែល Q-4 ស៊េរីតូចជាងនេះ និងមានតំលៃសមរម្យជាងនេះ ចំនួន ២ម៉ូដែល ដែលនឹងដំណើរការនៅឆ្នាំក្រោយ ហើយវានឹងត្រូវបានបំពាក់ដោយ platform ប្រព័ន្ធអគ្គិសនីរបស់ Volkswagen ដូច្នេះវាទំនងជានឹងអាបើកបានឆ្ងាយជាង E-Tron ជាមួយនឹងតម្លៃធូរថ្លៃជាងនេះ។ ប៉ុន្តែយ៉ាងណាសម្រាប់ល្បឿន ម៉ាស៊ីន ឬថាតើវានឹងបញ្ចេញលក់លើទីផ្សារពេលណា ក្រុមហ៊ុន Audi នៅមិនទាន់បញ្ជាក់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: