កូវីដ-១៩

ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះកើនឡើងដល់ ១៩.២​ លាននាក់

BY
autoadmin
August 7, 2020

រយៈពេលជាង ៧ខែ មកហើយ ដែលជំងឺ COVID-19 នៅតែបន្ដឆ្លងរាលដាលដល់ពលរដ្ឋនៅទូទាំងពិភពលោក ហើយវាក៏មិនទាន់បង្ហាញសញ្ញាថាចុះថយដែរ។ ជាក់ស្ដែងបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers បានបង្ហាញថា ចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងលើសពី ១៩លាននាក់ ខណៈការស្លាប់មានច្រើនជាង ៧១ម៉ឺននាក់។ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ ចំនួនឆ្លងសរុបមាន ១៩,២៥២,៤៨៣ នាក់ និងការស្លាប់មានដល់ ៧១៧,៥៦៤ នាក់។

អាមេរិកនៅតែឈរលើគេក្នុងតារាងអ្នកឆ្លងច្រើនបំផុត ដោយមានការឆ្លងសរុបរហូតដល់ទៅ ៥លាននាក់ ដែលស្ទើរតែស្មើនឹង ១ ភាគ ៤ នៃចំនួនឆ្លងសរុបរបស់ពិភពលោក និងមានអ្នកស្លាប់លើសពី ១៦ម៉ឺននាក់។ ប្រទេសឆ្លងច្រើនបំផុតទី២ គឺប្រេស៊ីល ដោយមានករណីសរុបជិត ៣លាននាក់ និងការស្លាបមាន ៩៨,៦៤៤នាក់។ ចំណែកប្រទេសឥណ្ឌាដែលជាប្រទេសឆ្លងច្រើនទី៣ ឥឡូវនេះមានករណីរហូតដល់ទៅ ២លាននាក់ ខណៈដែលការស្លាប់មានដល់ជាង ៤១,០០០នាក់។ ប្រទេសទាំង ៣ ខាងលើនេះ បានក្លាយជាចង្កោមប្រទេស ដែលមានការឆ្លងលើសពី ២លាននាក់ ហើយមិនទាន់មានប្រទេសណាឈានដល់ចំណុចនេះនៅឡើយទេ៕

អ។ត្ថបទ​​​៖ លីដា
ប្រភព៖ Worldometers

Share This Post: