កូវីដ-១៩

សាំងហ្គាពួរមានករណីជំងឺកូវីដ១៩ សរុបចំនួន ៥៤,៧៩៧នាក់ បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ២៤២នាក់ នៅថ្ងៃនេះ

BY
autoadmin
August 7, 2020

សាំងហ្គាពួរនៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤២នាក់ បន្ថែមទៀត ដោយក្នុងនោះមានករណីចំនួន ៦ ជាករណីនាំចូល និងករណីចំនួន ១ ជាករណីក្នុងសហគមន៍ ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះកើនដល់ ៥៤,៧៩៧នាក់។ ចំណែកការស្លាប់របស់ប្រទេសនេះគឺមិនប្រែប្រួលនោះទេ ដោយមានការស្លាប់សរុប ២៧នាក់ ខណៈមនុស្សចំនួន ១៥នាក់ ផ្សេងទៀតបានស្លាប់ នៅពេលដែលបានជាពីជំងឺ COVID-19​ ។ ពលករប្រទេសដែលរស់នៅអន្តេវាសិកដ្ឋាន នៅតែជាអ្នកចូលរួមចំណែកក្នុងការឆ្លងច្រើនជាងគេបំផុត។

ជាមួយនឹងករណីចំនួន ២៦៣ ត្រូវបានរំសាយកាលពីថ្ងៃព្រហស្បតិ៍ វាបាននាំឱ្យចំនួនអ្នកជាសះស្បើយរបស់ប្រទេសនេះមានដល់ ៤៨,០១៦នាក់។ ឥឡូវនេះនៅសល់អ្នកជំងឺតែ ១១២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ខណៈដែលមនុស្សចំនួន ៦,៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍។ នៅទូទាំងពិភពលោកវាបានចម្លងដល់មនុស្សជាង ១៩.២ លាននាក់ ហើយមនុស្សជាង ៧១៦,៤០០ នាក់បានស្លាប់ ចាប់តាំងពីជំងឺបានចាប់ផ្តើមរាលដាលនៅខែធ្នូ ឆ្នាំ២០១៩៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: