រថយន្ត

Cadillac Lyriq រថយន្តអគ្គិសនីដំបូងបំផុតរបស់ General Motors បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងរូបរាងទំនើបប្លែកពី SUV ធម្មតា

BY
autoadmin
August 7, 2020

Cadillac ប្រហែលជាមកយឺតជាងគេបន្ដិចសម្រាប់ទីផ្សាររថយន្តអគ្គិសនីប្រណីត ខណៈគូប្រជែងដូចជា Ford, Mercedes-Benz និង Audi បានមានរថយន្តអគ្គិសនីរួចអស់ទៅហើយ ប៉ុន្តែមកយឺតវាប្រសើរជាងមិនមក។ ជាក់ស្ដែង Cadillac Lyriq ស៊េរីឆ្នាំ2021 ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ General Motors បានបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពី teaser វីដេអូ និងរូបភាព ត្រូវបានបង្ហាញរយៈពេល 5ខែ មកហើយ។

អាគុយរបស់ Cadillac Lyriq គឺមានថាមពល 100kW ដែលធ្វើឱ្យវាអាចបើកក្នុងចម្ងាយ 300ម៉ាយ ឬ 482គីឡូម៉ែត្រ/ម៉ោង។ ចំពោះការបំពេញមុខងាររបស់វា Cadillac និយាយថា រថយន្ត Lyriq​ មានមកទាំងប្រភេទប៉ុង២ ADW និងប៉ុង១ RDW ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថាមពលម៉ាស៊ីនរបស់ Cadillac Lyriq នោះទេ។ រថយន្ត SUV មួយនេះមើលទៅគឺស្អាតសង្ហារ ខណៈដែលប៉ាណាមុខរបស់វាក៏ប្លែកពីម៉ូដែលដទៃរបស់ Cadillac ដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺអេក្រង់ LED display ដែលមានទំហំដល់ទៅ 33អ៉ីញ ហើយវាជាប្រព័ន្ធ infotainment ធំបំផុតមួយ អូសចាប់ពីអេក្រង់កុងទ័រដល់តាបឡូ។ អេក្រងនេះស្គាល់ពណ៌ជាង ១ពាន់លាន និងមានតួនាទីអានព័ត៌មានដូចជាសាកអាគុយ និងត្រួតពិនិត្យមុខងារ, HUD, បញ្ជាឱ្យរថយន្តចត និងមុខងារ Super Cruise។ ទាំងនេះគ្រាន់តែជាការដឹងត្រួសៗ ព្រោះ Cadillac នឹងបង្ហាញព័ត៌មានបន្ថែមទៀតនៅថ្ងៃប្រកាសលក់៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: