ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវ ធ្វើតេស្តរកកូវីដ១៩ ចំនួន ៥លើក ទើបតែទទួលបានលទ្ធផលវិជ្ជមាន កាលពីថ្ងៃ ០៨ ខែសីហា ម្សិលមិញនេះ

    BY Khmernote Media August 9, 2020
    ស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវ ធ្វើតេស្តរកកូវីដ១៩ ចំនួន ៥លើក ទើបតែទទួលបានលទ្ធផលវិជ្ជមាន កាលពីថ្ងៃ ០៨ ខែសីហា ម្សិលមិញនេះ

    នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០២នាក់នោះ គឺស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ និងម្នាក់ទៀតជាស្ត្រីជនជាតិកាណាដា។

    ស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ មានអាយុ២៧ឆ្នាំ បានវិលត្រលប់ពីប្រទេសម៉ាលីវិញមកកម្ពុជា ហើយបានធ្វើតេស្តរកមើលជំងឺកូវីដ១៩ ចំនួន ៥លើកទើបតែទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃទី០៨ សីហា ម្សិលមិញនេះ។ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

    Share This Post: