ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នរណាមិនភ័យបើងើយលើទៅឃើញបែបនេះនោះ

    BY Khmernote Media August 9, 2020
    នរណាមិនភ័យបើងើយលើទៅឃើញបែបនេះនោះ

    ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានឡើងចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅលើចុងកំពូលដើមឈើដ៏ខ្ពស់មួយ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានទទួលព័ត៌មានពីលោកប្រធានភូមិរវៀង មានករណីមនុស្សចង ក សម្លាប់ខ្លួនស្លាប់នៅលើដើមឈើ នៅចំណុចវាលពីរ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    ជនរងគ្រោះឈ្មោះ ផល់ ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យបានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិឃុំកើតហេតុខាងលើ។

    សមត្ថកិច្ច លោកមេឃុំ លោកប្រធានភូមិ សហការជាមួយពេទ្យខេត្ត បានចុះទៅធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានបានថា ករណីខាងលើជនរងគ្រោះពិតជាបានធ្វើអត្តឃាត(ចង ក សម្លាប់ខ្លួន លើដើមឈើកម្ពស់ ប្រហែល១៧ម៉ែត្រ) ដោយខ្លួនឯងប្រាកដមែនដោយសារជនរងគ្រោះមានសតិមិនគ្រប់។

    ក្រោយពីក្រុមការងារយើង បានធ្វើការពិនិត្យដឹងពីមូលហេតុស្លាប់រួចមក យើងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: