កូវីដ-១៩

BREAKING NEWS! ជំងឺកូវីដ១៩ ពេលនេះបានរាលដាលដល់មនុស្ស ២០លាននាក់ និងសម្លាប់មនុស្សសរុប ៧៣ម៉ឺននាក់

BY
autoadmin
August 10, 2020

រយៈពេលជាង ៧ខែ មកហើយ ដែលជំងឺ COVID-19 បានចូលមករំខានដល់ជីវិតរស់នៅរបស់យើង ហើយវាមិនបានបង្ហាញសញ្ញាថានឹងចុះថយឡើយ។ ជំងឺនេះបានរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ខណៈប្រទេសមួយចំនួនកំពុងប្រឈមនឹងរលកទី២ របស់ខ្លួន។ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers វាបានបង្ហាញថា ជំងឺ COVID-19 ឥឡូវនេះបានចម្លងដល់មនុស្សចំនួន ២០លាននាក់ ហើយការស្លាប់ក៏បានកើនឡើងដល់ ៧៣ម៉ឺននាក់ ហើយដែរ។

គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបមានរហូតដល់ទៅ ២០,០២៣,០១៦ នាក់ ខណៈការស្លាប់មាន ៧៣៣,៩៧៥នាក់ ក្នុងនោះក៏មានមនុស្សចំនួន ១២,៨៩៧,៨១៣ នាក់ បានជាសះស្បើយផងដែរ។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្ដឈរលើគេក្នុងតារាងអ្នកឆ្លងច្រើនបំផុតទាំង ៣ ដោយសហរដ្ឋអាមេរិកមានករណីសរុប ៥.១ លាននាក់, ប្រេស៊ីល ៣ លាននាក់ និងឥណ្ឌា ២.២លាននាក់៕

អត្ថបទ៖ លីដា

Share This Post: