ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ស្ត្រីកងទ័ពមួកខៀវមានវិជ្ជមានកូវីដ១៩ មិនបានធ្វើដំណើរទៅណាទេ តែបញ្ហានោះគឺគាត់ប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយក្រុមគ្រួសារ

    BY Khmernote Media August 10, 2020
    លោកជំទាវ  ឱ វណ្ណឌីន បញ្ជាក់ថា ស្ត្រីកងទ័ពមួកខៀវមានវិជ្ជមានកូវីដ១៩ មិនបានធ្វើដំណើរទៅណាទេ តែបញ្ហានោះគឺគាត់ប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយក្រុមគ្រួសារ

    នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើកិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ BTV ហើយលោកជំទាវក៏បានបញ្ជាក់ដែរថា ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមការសាកសួរផ្ទាល់របស់មន្ត្រីជំនាញសុខាភិបាលជាមួយស្ត្រីរូបនោះបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត។

    ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតេម្នាក់ឯងគត់ និងពិសារអាហារដាច់ដោយឡែកផងដែរ ប៉ុន្តែបញ្ហានោះគឺថា ពួកគាត់បានប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយសមាជិកគ្រួសារ ហើយក្រុមគ្រូពេទ្យក៏បានយកសំណាកពីសមាជិកទាំង៤នាក់ទៅពិនិត្យផងដែរ។ បច្ចុប្បន្នស្ត្រីជាកងទ័ពមួកខៀវខាងលើត្រូវក្រសួងសុខាភិបាលយកទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ៕

    Share This Post: