Lucid Air ផ្លាស់ប្ដូរស្ដង់ដារថ្មីនៃរថយន្តអគ្គិសនី ជាមួយនឹងការបើកបានចម្ងាយ 711គីឡូម៉ែត្រ វ៉ាដាច់រថយន្ត Tesla Model S
- BY
- autoadmin
- August 10, 2020
ក្រុមហ៊ុនរថយន្ត Lucid ទើបតែបង្ហាញ Teaser យ៉ាងថ្មីសន្លាងមួយ ទៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន ដែលវាហាក់បញ្ជាក់បានថា រថយន្តអគ្គិសនីប្រណីត Lucid Air ប្រភេទ sedan ស៊េរីថ្មីរបស់ខ្លួន អាចបើកបរបានរហូតដល់ទៅ 442 ម៉ាយ ឬ 711គីឡូម៉ែត្រ។ ប្រសិនបើវាដូចដែលក្រុមហ៊ុនអះអាងមែននោះ រថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនី ដែលអាចបើកបានឆ្ងាយជាងគេបំផុតក្នុងពិភពលោករាល់ពេលសាកថ្មពេញម្ដង ហើយវាក៏នឹងផ្ដួល Model S របស់ក្រុមហ៊ុន Tesla ដែលថ្មីៗនេះទើបតែបំបែកកំណត់ត្រាបើកបាន 650 គីឡូម៉ែត្រ។
ពោលគឺ Lucid Air នឹងអាចបើកបានឆ្ងាយជាង Model S រហូតដល់ទៅ 40ម៉ាយ ឬជាង 60គីឡូម៉ែត្រ។ ក្រុមហ៊ុន Lucid គ្រោងនឹងបញ្ចេញរថយន្ត Lucid Air នៅឆ្នាំ2021 ហើយការចែកចាយនៅឆ្នាំក្រោយដូចគ្នា។ ការកំណត់តម្លៃមិនទាន់ត្រូវបានគេដឹងនៅពេលនេះទេ ប៉ុន្តែយើងសង្ស័យថា Lucid នឹងផ្តល់ជូននូវជម្រើសជាច្រើនប្រភេទ ហើយក៏មានតម្លៃផ្សេងៗគ្នា។ សម្រាប់រថយន្តធម្មតាត្រូវបានគេអះអាងថា ចាប់ផ្តើមពី 60,000ដុល្លារ ចំណែកប្រភេទស៊េរីខ្ពស់ high-end នឹងមានតម្លៃចាប់ពី 165,000 ដុល្លារ៕
How many miles can the #LucidAir go on a single charge? Find out on Tuesday, August 11th—we’ll reset the standard for EVs. pic.twitter.com/ACLBsgWNS5
— Lucid Motors (@LucidMotors) August 7, 2020
អត្ថបទ៖ លីដា
ប្រភព៖ Inside EVs
- Share This Post: