ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    យប់នេះវៀតណាមរកឃើញករណីកូវីដ១៩ នៅក្នុងសហគមន៍ចំនួន ៥ និងករណីនាំចូល ១នាក់ បន្ថែមទៀត

    BY autoadmin August 10, 2020
    យប់នេះវៀតណាមរកឃើញករណីកូវីដ១៩ នៅក្នុងសហគមន៍ចំនួន ៥ និងករណីនាំចូល ១នាក់ បន្ថែមទៀត

    យោងតាមគណៈកម្មាធិការជាតិសម្រាប់ការត្រួតពិនិត្យនិងទប់ស្កាត់ជំងឺ COVID-19 បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីថ្មីចំនួន ៦នាក់ បន្ថែមទៀត នៅយប់ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ដែលបាននាំឱ្យករណីជំងឺ COVID-19 សរុបហក់ឡើងដល់ ៨៤៧នាក់ ហើយក្នុងនោះមាន ៣១៨នាក់ ជាករណីនាំចូល។ ក្នុងចំណោមអ្នកជំងឺថ្មីៗគឺមានអាយុពី ៨ – ៦៥ឆ្នាំ ដោយមាន ១នាក់ នៅខេត្តក្វាងណាម, ៤នាក់ នៅកណ្តាលទីក្រុងដាណាង និងករណីនាំចូលនៅទីក្រុងហូជីមិញ។

    នៅថ្ងៃច័ន្ទ ទី១០ ខែសីហា នេះក៏មានអ្នកជំងឺចំនួន ៤នាក់ បន្ថែមទៀត បានជាសះស្បើយផងដែរ ដោយគិតរហូតដល់ពេលនេះមានអ្នកជំងឺ ៣៩៩នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ ខណៈមានអ្នកស្លាប់សរុបចំនួន ១៣នាក់។ ក្នុងចំណោមអ្នកជំងឺដែលនៅសល់ មាន៩នាក់បានតេស្ដវិជ្ជមានបានម្ដង និងមានអ្នកជំងឺ ៣៦នាក់ ផ្សេងទៀត បានតេស្ដអវិជ្ជមាន ២ដង ប៉ុន្តែនៅមិនទាន់ឱ្យចេញទៅផ្ទះនៅឡើយទេ។

    នៅទូទាំងប្រទេសមានមនុស្សសរុបចំនួន ១៨២,២៦៧ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ឬបានចេញពីតំបន់មានការផ្ទុះឡើង កំពុងត្រូវបានគេបញ្ជាឱ្យនៅដាច់ពីគេ ក្នុងនោះមាន ៥,១៣៩នាក់ នៅមន្ទីរពេទ្យ ២៨,៤០៨ នាក់ នៅឯកន្លែងដាច់ដោយឡែកពី និងចំនួន ១៤៨,៧២០ នៅផ្ទះខ្លួនឯង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam plus

    Share This Post: