ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យកគ្រាប់បែកដាក់ក្នុងរន្ធដើមឈើ ខ្លាចកូនចៅប៉ះ ហើយដើមឈើដុះលូតលាស់គាបជាប់ ចុង CMAC បង្ខំចិត្តធ្វើបែបនេះដើម្បីសុវត្ថិភាព

    BY Khmernote Media August 10, 2020
    យកគ្រាប់បែកដាក់ក្នុងរន្ធដើមឈើ ខ្លាចកូនចៅប៉ះ ហើយដើមឈើដុះលូតលាស់គាបជាប់ ចុង CMAC បង្ខំចិត្តធ្វើបែបនេះដើម្បីសុវត្ថិភាព

    ករណីគ្រាន់មិនទាន់ផ្ទុះជាច្រើនត្រូវបានប្រជាពលរដ្ឋយកមករៀបចំដោយមានសកម្មភាពប្លែកៗផ្សេងៗគ្នាជាច្រើន ដោយក្នុងនោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានខិតខំប្រឹងប្រែងក្នុងការប្រមូល និងកំទេចគ្រាប់មិនទាន់ផ្ទុះទាំងនោះ ដើម្បីកុំអោយមានគ្រោះថ្នាក់បងប្អូនប្រជាពលរដ្ឋ។

    ថ្មីៗនេះយោងតាមការបង្ហោះពីឯកឧត្តម ហេង រតនា នាយក CMAC បានឲ្យដឹងថា “ករណីយកគ្រាប់បែកចង្កោមយកទៅដាក់ក្នុងរន្ធដើមឈើ ដើម្បីធានាសុវត្ថិភាពកូនចៅនិងប្រជាពលរដ្ឋខ្លាចប៉ះពាល់ តែដើមឈើដុះលូតលាស់គាបជាប់ ដើម្បីធានាសុវត្ថិភាពអ្នកជំនាញ មានតែកំទេចនៅនឹងកន្លែង ពេលខ្លះអាចខ្ទេចដើមឈើតែម្តង! សូមទោសខាងបរិស្ថាន មិនមែនកាប់ដើមឈើទេ បន្ទុះដើមឈើហ្នង!”៕

    Share This Post: