ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅវៀតណាម ពេលនេះបានកើនដល់ ១៥នាក់ហើយ

    BY autoadmin August 11, 2020
    ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅវៀតណាម ពេលនេះបានកើនដល់ ១៥នាក់ហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានបាត់បង់ពលរដ្ឋម្នាក់ទៀតហើយកាលពីថ្ងៃច័ន្ទ ដោយអ្នកជំងឺជាបុរស មានអាយុ ៦៨ឆ្នាំ រស់នៅខេត្តក្វាងណាម ហើយមានជំងឺទឹកនោមផ្អែម និងមហារីកតំរងនោម។ តួលេខនេះបាននាំឱ្យវៀតណាមមានករណីស្លាប់សរុបចំនួន ១៥នាក់ ចាប់តាំងពីប្រទេសនេះមានការផ្ទុះករណីក្នុងសហគមន៍នៅក្រុងដាណាង។

    ក្រសួងសុខាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា លោកបានទទួលមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ COVID-19 និងភាពស្មុគស្មាញដទៃទៀត ខណៈដែលគាត់មានជំងឺប្រចាំកាយផងនោះ ស្ថានភាពជំងឺ COVID-19 កាន់តែចុះដុនដាន។ នៅថ្ងៃទី០៩ ខែកក្កដា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដាណាង ដោយសារជំងឺតម្រងនោមរបស់គាត់ ហើយ ៨ថ្ងៃ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឹ COVID-19។

    គិតមកទល់ពេលនេះវៀតណាមបានកត់ត្រាករណីក្នុងស្រុកចំនួន ៣៨៩ ករណី នៅក្នុង ១៥ ទីក្រុងនិងខេត្ត ចាប់តាំងពីការឆ្លងរាលដាលនៃជំងឺរាតត្បាតរបស់សហគមន៍បានកើតឡើងនៅថ្ងៃទី២៥ ខែកក្កដា។ ចាប់តាំងពីមានជំងឺរាតត្បាតបានផ្ទុះឡើងនៅប្រទេសវៀតណាម ប្រទេសនេះមានករណីសរុបចំនួន ៨៤៧ ករណី ដោយក្នុងនោះមាន ៤៣៣នាក់ កំពុងសម្រាកព្យាបាល ហើយ ៣៩៩នាក់ បានជាសះស្បើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: