ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញនេះ ហ្វីលីពីនរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ៧,០០០នាក់បន្ថែមទៀតក្នុងរយៈពេលតែ២៤ម៉ោង ខណៈអ្នកជំងឺសរុបកើនជាង ១៣ ម៉ឺននាក់

    BY autoadmin August 11, 2020
    ម្សិលមិញនេះ ហ្វីលីពីនរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ៧,០០០នាក់បន្ថែមទៀតក្នុងរយៈពេលតែ២៤ម៉ោង ខណៈអ្នកជំងឺសរុបកើនជាង ១៣ ម៉ឺននាក់

    ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានរាយការណ៍ថា គិតត្រឹមល្ងាចថៃច័ន្ទ ទី ១០ សីហា ម្សិលមិញនេះ ប្រទេសខ្លួនបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៦ ៩៥៨ ករណីបន្ថែមទៀត ដែលចំនួននេះគឺជាតួលេខអ្នកឆ្លងច្រើនបំផុតប្រចាំថ្ងៃរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីនមក។ ចំពោះករណីស្លាប់វិញក៏មានដែរគឺត្រឹមតែមួយថ្ងៃម្សិលមិញនេះ ហ្វីលីពីនមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ រហូតដល់ ២៤ នាក់ឯណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសទី ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេតាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីជាប្រទេសទី​ ២ ដែលមានតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសជិត ១៣ ម៉ឺនករណី។

    គួរម្លឹកជូនថា តួលេខអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីនបន្តកើតឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលភាគច្រើនជាករណីចម្លងក្នុងសហគមន៍ ហើយស្ថិតនៅចំពោះមុនស្ថានភាពអាក្រក់មួយនេះ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទតំបន់សំខាន់ៗរបស់ខ្លួនជាច្រើននិងដាក់តំបន់ខ្លះស្ថិតក្នុងគ្រាមានអាសន្នទៀតផង។ សូមបញ្ជាក់ផងដែរថា បើគិតត្រឹមម៉ោងចុះផ្សាយនេះហ្វីលីពីនមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១៣៦ ៦៣៨ ករណី និងស្លាប់ចំនួន ២ ២៩៤ ករណី៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: