មុននេះមានករណីនារីចិនម្នាក់ចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីជាន់ទី៦ ទើលើកញ្ចក់សំយ៉ាបក្លោងទ្វារសណ្ឋាគារ រួចស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើល
- August 11, 2020
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីជនជាតិចិនម្នាក់បានស្រែកដង្ហើយហៅគេអោយជួយ នៅលើសំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីលើជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ នៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។
ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយបានដាក់ជណ្តើរទៅជួយសង្គ្រោះនារីរងគ្រោះឲ្យចុះមកក្រោមវិញ និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះ ហើយកម្លាំងសមត្ថកិច្ចបានសម្រុកឡើងទៅបន្ទប់កើតហេតុ និងឃាត់ខ្លួនមនុស្សបានម្នាក់យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ។។ ទាក់ទងនឹងករណីនេះផងដែរ មានការសង្ស័យថាជាការបង្ខាំងមនុស្ស ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមជំនាញខ្លួន។ សូមរងចាំព័ត៌មានលំអិតពេលក្រោយ!
ដោយ៖ បងម៉េង ខ្មែរណូត
- Share This Post: