ព័ត៌មានជាតិ

យកម្ជុលចាក់ជើងកូនប្រុស និងប្អូនស្រីទាំងសងខាង ដើម្បីកុំឲ្យដើរលេងឆ្ងាយៗពីផ្ទះ ខ្លាចលង់ទឹកស្លាប់

BY
srey nuch
August 11, 2020

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយយកម្ជុលចាក់ជើងកូនខ្លួនឯង និងប្អួនស្រីបង្កើត បណ្ដាលអោយរបួសមុតបាតជើងសងខាងទាំង០២នាក់ កើតហេតុកាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទីនៅចំណុចផ្ទះកើតហេតុខាងលើ។

ជនរងគ្រោះដែលជាកុមាររី និងកុមារា ទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះ ទី១- ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាកូនជនសង្ស័យ) និងទី២- ស៊ន ស្រីពៅ ភេទស្រី អាយុ០៨ឆ្នាំ (ត្រូវជាប្អូនស្រីជនរងគ្រោះ)។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ដោយសារតែកូនរបស់គាត់និងប្អូន ចេះតែដើរលេងទៅឆ្ងាយៗពីផ្ទះ ជាពិសេសទៅលេងទឹក នៅតាមវាលស្រែម្ដុំទួលអំពិល ដោយសារម្ដាយភ័យខ្លាចកូន និងប្អួនរបស់ខ្លួន លង់ទឹកស្លាប់ ហើយមិនស្ដាប់ផង ក៏យកម្ជុលចាក់ជើងកូននិងប្អួន ដើម្បីមានបំណងអោយចាំ កុំឲ្យទៅដើរលេង។ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ប្រភព៖ មហាគ្រួសារតាខ្មៅ

Share This Post: