ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាន់តែរយៈពេល១ថ្ងៃចាប់បានមធ្យោបាយបើកបរ​ល្មើសច្បាប់ជាង ១,០០០គ្រឿង ត្រូវបាន​ផាកពិន័យ​

    BY Khmernote Media August 11, 2020
    គ្រាន់តែរយៈពេល១ថ្ងៃចាប់បានមធ្យោបាយបើកបរ​ល្មើសច្បាប់ជាង ១,០០០គ្រឿង ត្រូវបាន​ផាកពិន័យ​

    ​រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,០៥៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧៤០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

    ​ដោយឡែក​ក្នុង​រយៈពេល​១១​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១១ ខែសីហា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៩,៨២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧,១៩០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

    ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១១​ថ្ងៃ នៃ​ខែសីហា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: