ព័ត៌មានជាតិ

រយៈពេលជាងកន្លះឆ្នាំ នគរបាលក្រុងសៀមរាប ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូ និងកាច់សោរកម៉ូតូបានជាង១០នាក់ ដកហូតម៉ូតូបាន១៦គ្រឿង

BY
Khmernote Media
August 11, 2020

យោងតាមការបញ្ជាក់ពី នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប បានឲ្យដឹងថា គិតចាប់ ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចំណុះអោយ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ បង្ក្រាប និងឃាត់បានមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ធអំពើសមគំនិត) ដកហូតម៉ូតូ បានចំនួន ១៦គ្រឿង ក្នុងនោះ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន ១៤គ្រឿង ជាមួយគ្នានេះយើងបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន ១៤គ្រឿងផងដែរ។

ដោយឡែក បក្សពួករបស់ជនសង្ស័យ ខាងលើយើងបានកំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរកចាប់ខ្លួនជាបន្តបន្ទាប់ទៀត។ ទោះបីជាជនសង្ស័យពាក់ព័ន្ធនឹងករណីនេះទាំង ត្រូវបានកម្លាំងនគរបាលជំនាញយើង ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោសតាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណះ សូមធ្វើការចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ អោយបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពជៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសឲជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច៕

    

ប្រភព៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប

Share This Post: