ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពុងផឹកស៊ីស្រែកច្រៀងសប្បាយសុខៗ ប៉ូលិសមកគោះទ្វារ

    BY Khmernote Media August 12, 2020
    កំពុងផឹកស៊ីស្រែកច្រៀងសប្បាយសុខៗ ប៉ូលិសមកគោះទ្វារ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ។

    នាថ្ងៃអង្គារ៍ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ខារ៉ាអូខេ BKនិង រង្គសាលចតុមុខ មានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលល្មើសនឹងសេចក្តីណែនាំ មិនចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ​កូវីដ​-១៩ តាមការណែនាំរបស់ អជ្ញាធរខណ្ឌ ក្រសួងសុខាភិបាល ក៏ ដូចជា រាជរដ្ឋាភិបាលកម្ពុជា ។ ជាគោលការណ៍ លោក អភិបាល បានហៅម្ចាស់ទីតាំងខាងលើ មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ នាព្រឹកស្អែក។

    ក្នុងករណីម្ចាស់ទីតាំនៅតែមិនអនុវត្តតាមការណែនាំនេះ គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមានដកហូតអាជ្ញាប័ណ្ណ និងបិទទីតាំងអាជីវកម្មនេះ តែម្តង៕

    Share This Post: