ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រៀវណាស់! យកគ្រាប់មិនទាន់ផ្ទុះមកឆ្នៃធ្វើចង្ក្រានដាំស្ល សំណាងវាមិនផ្ទុះ បើផ្ទុះវិញមិនដឹងម៉េចម៉ាទេ

    BY Khmernote Media August 12, 2020
    ស្រៀវណាស់! យកគ្រាប់មិនទាន់ផ្ទុះមកឆ្នៃធ្វើចង្ក្រានដាំស្ល សំណាងវាមិនផ្ទុះ បើផ្ទុះវិញមិនដឹងម៉េចម៉ាទេ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់ (EOD) នៃអង្គការដោះមីនកម្ពុជា (CSHD)​ បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រកឃើញគ្រាប់ត្បាល់៦០មម ចំនួន៨គ្រាប់ គ្រាប់ផ្លោង៧៥មមចំនួន ៣គ្រាប់ គ្រាប់មិនធាក់ថយ១០៦មម ចំនួន១ គ្រាប់ឡង់ ៤០មមចំនួន១ គ្រាប់ សរុបចំនួន ១៣គ្រាប់ គ្រាប់ទាំងនេះប្រជាពលរដ្ឋប្រទះឃើញលើដីចម្ការ និងប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រាប់មកឆ្នៃធ្វើជាចង្រ្កានដាំស្លក្បែរផ្ទះ ហើយក្រុមការងារ CSHD បានអប់រំ និងចល័តវាយកទៅបំផ្លាញចោលនៅកន្លែងមានសុវត្ថិភាព។

    អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មីន​ និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

    ប្រភព៖ អាជ្ញាធរមីន

    Share This Post: