វៀតណាមមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យករណីសរុបមាន ១៧នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមព្រឹកនេះកត់ត្រាការស្លាប់ថ្មីម្នាក់ទៀត ដែលអ្នកជំងឺជាបុរសអាយុ ៥៥ឆ្នាំ។ គាត់ជាអ្នកជំងឺទី៤៣១ ហើយបានឆ្លងជំងឺ COVID-19 កាលពីចុងខែមុន និងមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម ជំងឺទាក់ទងនឹងតំរង់នោមដំណាក់កាលចុងក្រោយ និងខូចសរីរាង្គ។ គាត់ជាអ្នកនៅសង្កាត់ Lien Chieu របស់ក្រុងដាណាង ដែលជាកន្លែងមានការផ្ទុះឡើងនៃករណីក្នុងសហគមន៍។
![]()
កាលពីល្ងាចថ្ងៃអង្គារវៀតណាមក៏បានកត់ត្រាការស្លាប់ថ្មីម្នាក់ដែរ ដោយអ្នកជំងឺជាអ្នកនៅខេត្ត Quang Tri ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គាត់បានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពី COVID-19 ហើយគាត់ក៏មានជំងឺខ្សោយបេះដូង និងជំងឺទឹកនោមផ្អែម។ គិតចាប់តាំងពីមានការផ្ទុះករណីនៅក្រុងដាណាង វៀតណាមមានអ្នកជំងឺក្នុងសហគមន៍ចំនួន ៤០៥ ចេញពីខេត្តនិងក្រុងចំនួន១៥ ដែលរួមមានទាំងហាណូយ និងហូជីមិញ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress