ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនូវមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់

    BY Khmernote Media August 12, 2020
    អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនូវមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់

    ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ (ស្រី០១នាក់) ៖ ១.ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ។ ២.ឈ្មោះ ពេជ្រ ចាន់ភា ភេទស្រី អាយុ២២ឆ្នាំ។

    តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃដដែល វេលាម៉ោង១៥:២០នាទី បានបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ គឺម ដារ៉ាឌី ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុច ផ្ទះគ្មានលេខ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
    ចាប់យកវត្ថុតាងរួមមាន៖ ១.ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

    បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: