ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបក្រុមជនជាតិចិន នៅក្រុងព្រះសីហនុ ដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យចិនគ្នាឯងផង ដើម្បីបំភ័ន្តស្មារតីឲ្យវេលុយរាប់ម៉ឺនដុល្លារចូលគណនីខ្លួន (មានវីដេអូ)

    BY Khmernote Media August 12, 2020
    បង្ក្រាបក្រុមជនជាតិចិន នៅក្រុងព្រះសីហនុ ដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យចិនគ្នាឯងផង ដើម្បីបំភ័ន្តស្មារតីឲ្យវេលុយរាប់ម៉ឺនដុល្លារចូលគណនីខ្លួន (មានវីដេអូ)

    ក្រុងព្រះសីហនុ-នគរបាលក្រុងព្រះសីហនុបានធ្វើការបង្ក្រាប ករណីជនសង្សយ័ជាជនជាតិចិនដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។

    នគរបាលបញ្ជាក់ថា ករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យជនរងគ្រោះផឹក រួចបំភ័ន្តអោយជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន 64,890$ (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក) ធ្វើឡើងនៅចំណុចហាងបាយ ជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ។

    ជនរងគ្រោះមានឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បាត់បង់ប្រាក់ចំនួន 450,992 យន័ ស្មើនឹង 64,890$ ។ ចំណែកឯជនសង្ស័យមានចំនួនទាំងអស់៤នាក់៖

    ១.ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។
    ២.ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិចិន មុខរបរលក់សាច់អាំង ស្នាក់នៅមិនពិតប្រាកដ ។
    ៣.ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
    ៤.ឈ្មោះ Pei Quay ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ ។

    ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើដោយ ៖
    -យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ
    -យោងលទ្ធផលពិសោធន៍ពីមន្ទីរពេទ្យចិន ថៃខាង
    -យោងតាមរូបភាព កាមេរ៉ាសុវត្ថិភាព នៅក្នុងអាហារដ្ឋាននោះ។
    ជនសង្ស័យទាំង៤នាក់នគរបាលនឹងចាត់វិធានការបន្តតាមផ្លូវច្បាប់៕

     

    ប្រភព៖ លោក Huy Bunleng

    Share This Post: