សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ចូលទៅផ្លោះរបងលួចយកកៅអីឈើដែលដាក់នៅក្នុងកញ្ចុះចំការដីឡូតិ៍
ខេត្តកណ្ដាល៖ កើតហេតុថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០:០០ នាទីចំណុច ដីឡូតិ៍ចំការ ជនរងគ្រោះ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ ៥២ឆ្នាំទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។

ជនសង្ស័យមាន ០៣នាក់៖
១-ឈ្មោះ អ៊ុយ ចាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន)។
២-ឈ្មោះ កៃ ឆារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រម៉ារី (ឃាត់ខ្លួន)។
៣-ឈ្មោះ ណាក់ ភេទប្រុស អាយុ ១៧ឆ្នាំទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
សម្ភារៈបាត់បង់មាន៖ កៅអីឈេី០៤ និងវត្ថុតាងចាប់យកមាន កៅអីឈេី០៤ ។
សភាពនៃរឿងហេតុ នៅមុនពេលកេីតហេតុ ជនរងគ្រោះបានយកកៅអីឈេីទៅដាក់នៅក្នុងកញ្ចុះដីឡូតិ៍ចំការរបស់គាត់ដោយមានរបងព័ទ្ធជុំវិញទុកគ្រាន់អង្គុយលេងពេលគាត់ទៅលេងចំការម្តងម្កាល ។ លុះដល់វេលាកេីតហេតុខាងលេីស្រាប់តែក្រុមជនសង្ស័យបានធ្វេីសកម្មភាពដោយផ្លោះរបងចូលលួចកៅអីឈេីអស់០២ហេីយនៅថ្ងៃបន្ទាប់ចូលលួចយកកៅអីអស់០២ ទៀតទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅដេីម្បីធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ ខែឆ្នាំដដែលវេលាម៉ោង១៨:០០នាទីទេីបឃាត់ខ្លួនជនសង្ស័យបាន ០២នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់បន្តតាមនីតិវិធី ៕

