ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្រុសវ៉ាន់ ឡុន ដែលជួបគ្រោះថ្នាក់ផ្ទុះហ្គាសលើទូកនេសាទនៅថៃ ត្រូវបានគេសង្គ្រោះហើយ ពេលនេះគាត់រៀបរាប់ហេតុការណ៍កើតឡើង លិចទូកអស់ ៤យប់ ៤ថ្ងៃ ត្រូវត្រីស៊ីដៃជើង ផឹកទឹកសមុទ្រ និងជួបព្យុះភ្លៀង

    BY Khmernote Media August 12, 2020
    បងប្រុសវ៉ាន់ ឡុន ដែលជួបគ្រោះថ្នាក់ផ្ទុះហ្គាសលើទូកនេសាទនៅថៃ ត្រូវបានគេសង្គ្រោះហើយ ពេលនេះគាត់រៀបរាប់ហេតុការណ៍កើតឡើង លិចទូកអស់ ៤យប់ ៤ថ្ងៃ ត្រូវត្រីស៊ីដៃជើង ផឹកទឹកសមុទ្រ និងជួបព្យុះភ្លៀង

    បងប្រុសម្នាក់ដែលមានឈ្មោះ វ៉ាន់ ឡុន បានជួបគ្រោះថ្នាក់លើទូកនៅប្រទេសថៃដោយសារតែផ្ទុះហ្គាស ធ្វើឲ្យគាត់មានគ្រោះថ្នាក់ និងគាត់បានថតវិដេអូផ្តាំផ្ញើប្រពន្ធរបស់គាត់ជាចុងក្រោយតែសំណាងមានគេមកសង្គ្រោះគាត់។ ពេលនេះយោងតាមហ្វេសបុករបស់លោក កឹម ចំរើន Kem chamroeun បានរៀបរាប់ថា៖ ” ស្ថានទូតបានចុះមក សួរសុខទុក្ខបងប្រុស​ វ៉ាន់ ឡុន ករណីផ្ទុះហ្គាសនៅលើទូកនេសាទ​នៅខេត្តរ៉ាក់យ៉ង​ប្រទេសថៃ ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់”។

    បងប្រុសវ៉ាន់ ឡុន បានរៀបរាប់ថាបន្ទាប់ពីលិចទូកអស់ ៤យប់ ៤ថ្ងៃ រាគក្អួត ត្រីបានស៊ីដៃ ជើងគាត់ ហើយបានជួបព្យុះភ្លៀងទៀត លុយកាក់ ឯកសារមួយចំនួន ខ្សែក បានឆេះខ្ទេច។ គាត់ហូបទឹកសមុទ្រ តែសំណាងបានទូរស័ព្ទមួយចងថង់ផ្លាស្ទីច ទើបអាចថតវិដេអូបាន ចំណែកថៅកែគាត់វិញបាត់ទូកគាត់យូរពេកទើបឲ្យពលករផ្សេងទៅតាមរក។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

    Share This Post: