ព័ត៌មានជាតិ
ក្តៅៗ! ទីបំផុត លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ត្រូវបានផ្អាកការងារ ហើយផ្ទេរអោយលោកស្នងការរង អ៉ិត គឹមស្រ៊ន កាន់ការងារជំនួស រង់ចាំការសម្រេចជាថ្មី
BY Khmernote Media
August 13, 2020
យោងតាមលិខិតប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអោយដឹងថា សម្តេចបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងធ្វើការផ្ទេរភារកិច្ចអោយលោក ឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកកាន់ការងារជំនួសវិញ រង់ចាំការសម្រេចជាថ្មី។

គួរបញ្ជាក់ផងដែរថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្នរបស់ស្នងការខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ លោកបានទទួលរងនូវពាក្យបណ្ដឹងមួយចំនួនពីមន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទ៕


