ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូរ៉េខាងត្បូងរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីជាង ១០០នាក់ ដែលជាការឆ្លងប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីខែមីនា

    BY autoadmin August 14, 2020
    កូរ៉េខាងត្បូងរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីជាង ១០០នាក់ ដែលជាការឆ្លងប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីខែមីនា

    មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី១៤ ខែសីហា បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១០៣ករណី ដែលក្នុងនោះមាន ៨៥ករណី ជាករណីក្នុងស្រុក ហើយវាជាករណីឆ្លងច្រើនបំផុតចាប់តាំងពីចុងខែមីនា។ តួលេខថ្មីនេះនាំឱ្យករណីជំងឺ COVID-19 ក្នុងប្រទេសនេះមានចំនួន ១៤,៨៧៣ នាក់ ដោយមានអ្នកស្លាប់ ៣០៥នាក់ គិតត្រឹមពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍។

    រំលឹកដែរថាប្រទេសកូរ៉េខាងត្បូង ធ្លាប់បានស៊ូទ្រាំនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ហើយកាលនោះវាជាការផ្ទុះឡើងអាក្រក់បំផុតនៅនៅខាងក្រៅប្រទេសចិន ប៉ុន្តែកិច្ចខិតខំរបស់ប្រទេសនេះបានធ្វើឱ្យវាស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អជាមួយនឹងកម្មវិធី «តាមដាន តេស្ដ និងព្យាបាល» យ៉ាងទូលំទូលាយ ខណៈពេលដែលមិនដែលដាក់ការបិទទ្វារប្រទេសនោះទេ ប៉ុន្តែនៅតែជោគជ័យលើការគ្រប់គ្រង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: