ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពុងចាក់ភ្លេង និងបាញ់ភ្លើងចំរុះពណ៌ក្នុងបន្ទប់ជួលសប្បាយសុខៗ សមត្ថកិច្ចមកសួរសុខទុក្ខដល់បន្ទប់ទាំងយប់

    BY Khmernote Media August 14, 2020
    កំពុងចាក់ភ្លេង និងបាញ់ភ្លើងចំរុះពណ៌ក្នុងបន្ទប់ជួលសប្បាយសុខៗ សមត្ថកិច្ចមកសួរសុខទុក្ខដល់បន្ទប់ទាំងយប់

    រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ ម៉ូវ ម៉ាណិត សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានឆ្មក់ចូលទីតាំងផ្ទះជួលមួយកន្លែងបើកប្រតិបត្តិការឆ្មក់ចូលតាមបន្ទប់ ដែលមានភ្លើងពណ៌ និងចាក់ភ្លេងទាំងកណ្ដាលរាត្រី សង្ស័យពាក់ព័ន្ធ (ថ្នាំក្រវី) និងបានឃាត់ខ្លួនបានមនុស្សប្រុសស្រី៩នាក់ រួចបញ្ជូនទៅសាកសួរភ្លាមៗនៅអធិការដ្ឋានខណ្ឌសែនសុខ នាម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង នៅបន្ទប់ជាន់ទី២(លេខ២២) ត្រង់ចំណុចផ្លូវ១៩៧៤ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៣នាក់: ទី១-ឈ្មោះ អៀ វណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២-ឈ្មោះ វិណ ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ឡៅ ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    -វត្ថុតាងចាប់យក៖ ១-ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច.២-គ្រាប់ពណ៌ផ្កាឈូកចំនួន០១កញ្ចប់ថង់តូច.៣-ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ចំនួន០១គ្រឿង.៤-ឧបករណ៍បំពង់សម្លេងចំនួន០១ឈុត.៥-ភ្លើងវិលចម្រុះពណ៍ចំនួន០១៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: