រឿងកំពុងក្តៅ ! ពេលនេះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ចេញវិដេអូបកស្រាយ ថាមានការរៀបចំជាប្រព័ន្ធ ដើម្បីផ្តួលតំណែងរូបលោកពីស្នងការ
យោងតាមលិខិតប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា សម្តេចបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយទទួលបានការដាក់ពាក្យបណ្តឹងពីសំណាក់មន្ត្រីនគរបាលជាច្រើនរូបនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។

ក្រោយទទួលបានការសម្រេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ផ្អាកការងាររបស់ខ្លួនមក លោកស្នងការរូបនេះ បានចេញវិដេអូបកស្រាយជាមួយអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថាមានការរៀបចំជាប្រព័ន្ធដើម្បី ផ្តួលតំណែងរូបលោកពីស្នងការ។ ទាក់ទងនឹងករណីនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណា៕
វាំងននខ្មៅប្រហែលជាត្រូវរបើកចេញក្នុងពេលមិនយូរ បុរសសម្បុរខ្មៅដែលមានពាក់ស្រោមមុខពណ៌ខ្មៅ ឈរពីក្រោយវាំងននខ្មៅ ច្បាស់ណាស់ប្រហែលជានឹងត្រូវលេចចេញមកជាមួយនឹងភាពកខ្វក់ជាប់ខ្លួនគួរអោយខ្ពើមរអើម ។យុត្តិធម៌ច្បាស់ជាមានសម្រាប់មនុស្សល្អ ។
Posted by Molyda Sao on Thursday, August 13, 2020
