ខ្មែរណូត

ស្វែងរក

  • រថយន្ត

    រថយន្ត Lexus LX 570 ស៊េរីឆ្នាំ២០២១ ទើបតែបង្ហាញខ្លួនក្ដៅៗ ហើយទំនងនឹងមានលក់នៅទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំនេះ

    BY autoadmin August 14, 2020
    រថយន្ត Lexus LX 570 ស៊េរីឆ្នាំ២០២១ ទើបតែបង្ហាញខ្លួនក្ដៅៗ ហើយទំនងនឹងមានលក់នៅទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំនេះ

    រថយន្ត Lexus LX ស៊េរីឆ្នាំ២០២១ បានមកដល់ហើយ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពមួយចំនួនតូច និងមានកំណត់។ ការផ្លាស់ប្តូរមានកម្រិតតិចតួចមែន ប៉ុន្តែរថយន្ត SUV ប្រណីតនេះអាចភ្ជាប់ជាមួយ Amazon Alexa ក៏ដូចជាក្រណាត់ស្រោបកៅអីប្រភេទ Glazed Caramel ថ្មី។ ពណ៌នៅផ្នែកខាងក្រៅក៏ត្រូវបានគេធ្វើបច្ចុប្បន្នភាពផងដែរ ដោយអតិថិជនអាចជ្រើសរើសយកពណ៌ស្លែ Nori Green Pearl បាន។ ចំណែកប្រភេទស្ព័រ (Sport Package) ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពដែរ ដោយឥឡូវនេះមានប៉ាណាមុខស្អាតជាងមុន និងមានយ៉ានស្ព័រទំហំ ២១អ៉ីញ ឱ្យជ្រើសរើស។

    Lexus LX 570 Sport Package

    ប៉ុន្តែយ៉ាងណារឿងសំខានសម្រាប់ឆ្នាំ២០២១ គឺ LX Inspiration Series មានផលិតឡើងតែ ៥០០ គ្រឿងប៉ុណ្ណោះ។ វាក៏មានតែ ២ ពណ៌ គឺពណ៌ស និង ខ្មៅ ហើយប៉ាណាមុខរបស់វាគឺពណ៌ខ្មៅ ជាមួយនឹងស៊ុមបង្អួចក៏ពណ៌ខ្មៅ។ ម៉ូដែលនេះមានតែមផុសពណ៌ខ្មៅ ដៃទ្វាររពណ៌ខ្មៅ និងមានយ៉ាន់ស្ព័រទំហំ ២១អ៉ីញ ដូចគ្នា។ គ្រប់ LX ស៊េរីថ្មីឆ្នាំ២០២១ ទាំងប្រភេទស្ព័រ និង Inspiration Series ត្រូវបំពាក់ដោយម៉ាស៊ីន v8 ទំហំ 5.7លីត្រ ដែលអាចផលិតថាមពល 383 hp (286 kW / 388 PS) និងកម្លាំងបង្វិល 403 lb-ft (546 Nm) ហើយវាភ្ជាប់ជាមួយប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធប៉ុង២។ យ៉ាងណាក៏ដោយ Lexus មិនបានបញ្ជាក់ពីតម្លៃនោះទេ ប៉ុន្តែទំនងមាននៅអាមេរិកនៅចុងឆ្នាំនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Car Scoops

    Share This Post: