ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នូវែលសេឡង់ថ្ងៃនេះកត់ត្រាករណីក្នុងសហគមន៍ ៧នាក់ បន្ថែមទៀត ខណៈទីក្រុងធំបំផុតរបស់ខ្លួនត្រូវបន្ថែមពេលបិទទ្វាររយៈពេល ១២ថ្ងៃ

    BY autoadmin August 15, 2020
    នូវែលសេឡង់ថ្ងៃនេះកត់ត្រាករណីក្នុងសហគមន៍ ៧នាក់ បន្ថែមទៀត ខណៈទីក្រុងធំបំផុតរបស់ខ្លួនត្រូវបន្ថែមពេលបិទទ្វាររយៈពេល ១២ថ្ងៃ

    នូវែលសេឡង់នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៧ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនេះគឺ Auckland ត្រូវបានពង្រីកការបិទទ្វារកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺជាលើកដំបូង បន្ទាប់ពីប្រទេសនេះស្ងាត់ករណីក្នុងសហគមន៍រាប់ខែមកហើយ។

    អគ្គនាយកសុខាភិបាលលោក Ashley Bloomfield បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្រុង Wellington ថា អ្នកឆ្លងថ្មីចំនួន ៦ករណី ក្នុងចំណោមករណីថ្មីទាំង ៧ បានពាក់ព័ន្ធទៅនឹងក្រុមដែលជាអ្នកឆ្លងមុនៗ។ ការបិទទ្វារនៅ Auckland ដែលជាទីក្រុងមានប្រជាជន ១.៧ លាននាក់ ត្រូវពង្រីកបន្ថែមរយៈពេលជិត ២ សប្តាហ៍ បន្ទាប់ពីប្រទេសនូវែលសេឡង់បានរាយការណ៍ពីករណីនៃជំងឺ COVID-19 បន្ថែមចំនួន ១២ករណី កាលពីម្សិលមិញនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: