ព័ត៌មានជាតិ
ស្តាយណាស់! ខ្លោងទ្វាររមណីយដ្ឋានទន្លេបាទី ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងបុកខ្ទេចស្ទើរទាំងស្រុង
BY Khmernote Media
August 15, 2020
ខេត្តតាកែវ៖ ខ្លោងទ្វាររមណីយដ្ឋានទន្លេបាទី ដែលមានអាយុកាលយូរលុងណាស់មកហើយ បានរងការបំផ្លាញខ្ទេចស្ទើរទាំងស្រុង ក្រោយត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកបុក។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅរមីយដ្ឋានទន្លេបាទី នៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ក្រោយកើតហេតុ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ហើយពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ស្វែករកអ្នកទទួលខុសត្រូវលើបញ្ហានេះ៕
