ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនដឹងរត់គេចពីណាមក របួសពេញខ្លួនអង្គុយតាមផ្លូវ សំណាងនគរបាលជិះម៉ូតូល្បាតតាមផ្លូវប្រទះឃើញ ហើយសួរនាំទៅទើបដឹងការពិត

    BY Khmernote Media August 15, 2020
    មិនដឹងរត់គេចពីណាមក របួសពេញខ្លួនអង្គុយតាមផ្លូវ សំណាងនគរបាលជិះម៉ូតូល្បាតតាមផ្លូវប្រទះឃើញ ហើយសួរនាំទៅទើបដឹងការពិត

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៩និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានជិះល្បាតតាមផ្លូវ ពេលដល់មុខព្រលានយន្តហោះ កងកេង ស្ថិតនៅ ភូមិរាម ឃុំស្មាច់ដែង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញជនជាតិ ឥណ្ឌូនេស៊ី ០១នាក់ ភេទប្រុស កំពុងអង្គុយនៅចិញ្ចើមផ្លូវ ហើយនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ីនោះ មានស្នាមរបួសជាច្រើនកន្លែង ជាពិសេសនៅត្រង់កដៃ និងកជើង មានស្នាមចងរិតបណ្តាលអោយដាច់រលាត់ស្បែក កម្លាំងសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

    បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យរួចរាល់មក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ជាជនជាតិ ឥណ្ឌូនេស៊ី ភេទប្រុស នៅវេលាម៉ោង ២៣និង៥០នាទី ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះបង្ខាំងទុក និងធ្វើទារុណកម្មពិតប្រាកដមែន ដោយខ្លួនឃុំជនរងគ្រោះនៅផ្ទះល្វែងដែលខ្លួនជួលជិតរង្វង់មូលត្រីដូហ្វីន ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ចាប់តាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨និង០០នាទី ទើបខ្លួនបើករថយន្តដឹកជនរងគ្រោះទៅដាក់ចោលនៅមុខព្រលានយន្តហោះ ខេត្តព្រះសីហនុ ដើម្បីឲ្យជនរងគ្រោះត្រឡប់ទៅប្រទេស ឥណ្ឌូនេស៊ី វិញ ហើយមូលហេតុដែលខ្លួនចាប់បង្ខាំងជនរងគ្រោះ និងវាយធ្វើទារុណកម្ម ព្រោះជនរងគ្រោះបានលួចកិបគេងលុយរបស់ខ្លួនសរុបអស់ចំនួន ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ។

    ជនរងគ្រោះឈ្មោះ JIMMY LEONARDI ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ អនឡាញ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ រងបួស មានស្នាមរបួសជាច្រើនកន្លែងលើដងខ្លួន និងមានស្នាមដាច់រលាត់នៅត្រង់ កដៃ, កជើង ដោយការចងរិត (រងរបួសធ្ងន់) ។

    ជនសង្ស័យឈ្មោះ GO HENDRY SUNDJAYA ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ លក់សម្លៀកបំពាក់តាមប្រព័ន្ធអនឡាញ លិខិតឆ្លងដែនលេខៈ X622237 ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
    វត្ថុតាងចាប់យកបាន៖
    -ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក iPhone6 និងម៉ាក iPhone7 Plus)
    -កាតផ្សេងៗ ១៨សន្លឹក
    -លិខិតឆ្លងដែន ០១ក្បាល (របស់ជនសង្ស័យ)
    -កាបូបលុយ ០២
    -កាបូបដាក់កាត១
    -កាបូបស្ពាយចំហៀង១
    -លុយអាមេរិក ២០$ (ម្ភៃដុល្លារអាមេរិក)
    -លុយខ្មែរ ១០,០០០៛ (មួយម៉ឺនរៀល)
    -កូនសោរ ០៥ ៕

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post: