ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នក្នុងឱកាសរៀបចំកម្មវិធី «សម្រាកសៀមរាប» នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

    BY Khmernote Media August 16, 2020
    រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នក្នុងឱកាសរៀបចំកម្មវិធី «សម្រាកសៀមរាប» នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

    ខេត្តសៀមរាប៖ នាថ្ងៃឈប់សម្រាកដ៏ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី «សម្រាកសៀមរាប» ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំង បញ្ចៀសបានការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ក៏ដូចជាក្នុងបរិវេណកន្លែងប្រារព្ធពិធី។

    រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជា បណ្តោះអាសន្នលើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយ ចំនួននៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖
    ១- កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ដល់ចំណុចមុខសណ្ឋាគារ J7 ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ ដល់ម៉ោង ២១:០០នាទីយប់
    ២- កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុច ស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ចំណុចស្ពានវត្តរាជបូព៌ និងកំណាត់ផ្លូវដែលច្រកចូលមកកាន់ ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិច មាត់ស្ទឹង) ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ២១:០០នាទីយប់
    ៣- កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចអតីតសាលាមត្តេយ្យត្រីកោណ ដល់ចំណុចផ្លូវចូលសុខសាន្ត ចាប់ពីម៉ោង ១៨:០០នាទីល្ងាច ដល់ម៉ោង ២៤:០០នាទីយប់។

    ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង និងប្លង់ដូចមានភ្ជាប់មកជាមួយនូវខាងក្រោម ៖

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: