ខូចអនាគតអស់! នៅក្មេងហើយរូបសម្រស់ស្អាតបាត មិនគួរណាមកធ្វើបែបនេះសោះ
កណ្តាល ៖ កាលពី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខបន្ទប់ជួលជនសង្ស័យ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលក្រុងក្រុងតាខ្មៅ បានឃាត់ជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះ សៀម ស្រីភ័ស្ត ភេទស្រី អាយុ២០ឆ្នាំមុខរបរបំរើការហាង ។ បច្ចុប្បន្នៅស្នាក់នៅបន្ទុប់ជួល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទចំនួនមួយម៉ាកoppo ពណ៌ក្រហម, ដែកកេះចំនួន០២, លុយ ខ្មែរចំនួន២.១៥០០៛ (ពីរម៉ឺនមួយពាន់ប្រាំរយរៀល), ឧបករណ៍ប្រើប្រាស់មួយចំនួន។
តាមដំណើររឿង ៖ នៅវេលាម៉ោងកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការកំលាំងប៉ុស្តិ៍តាខ្មៅ ដោយបានព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតខាងលើមានការប្រើប្រាស់និងជួញដូរគ្រឿងញៀន ពេលនោះកំលាំង បានទៅដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យក៏ឃាត់សួរនាំរកឃើញថ្នាំញៀនចំនួន០១កញ្ចប់ក៏ឃាត់ខ្លួនតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សៀម ស្រីភ័ស្ត បានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ឈ្មោះ ចាន់ នៅម្ដុំព្រែកតាំងហ៊ុន ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតំលៃដប់ម៉ឺនរៀល។ ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ