ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Lexus RX 300 ស៊េរីទំនើប វ៉ាស្តាំមិនផុត ព្រលះរថយន្ត Prius មួយទំហឹង បណ្តាលឲ្យបាក់ក្រឡេងកង់មុខ ឯរថយន្ត Prius ខ្ទេចមួយចំហៀង ចុងក្រោយសង ១,០០០ដុល្លារបញ្ចប់រឿង

    BY Khmernote Media August 18, 2020
    Lexus RX 300 ស៊េរីទំនើប វ៉ាស្តាំមិនផុត ព្រលះរថយន្ត Prius មួយទំហឹង បណ្តាលឲ្យបាក់ក្រឡេងកង់មុខ ឯរថយន្ត Prius ខ្ទេចមួយចំហៀង ចុងក្រោយសង ១,០០០ដុល្លារបញ្ចប់រឿង

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសារតែការបើកបរវ៉ាស្ដាំក្នុងពេលលឿន និងមិនបន្ថយល្បឿន ដោយបុរសនារីមួយក្រុម បើករថយន្ត LEXUS RX300 ស៊េរីទំនើប វ៉ាស្ដាំជែងក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតាក់ស៊ីមួយគ្រឿងទៀត ម៉ាក PRIUS ចំទ្វារក្រោយខាងស្ដាំ បណ្ដាលឲ្យបាក់កាឡេកង់មុខខាងឆ្វេង ចំណែកឯរថយន្ត PRIUS ខ្ទេចមួយចំហៀងខាងស្ដាំយ៉ាងដំណំ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម៉ោង០១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចស្តុបស្ពានដែកចំការដូង លើផ្លូវ២១៧ កែងផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍បានបង្ហើបអោយដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តតាក់ស៊ីឯកជនមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AY-3640 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាភ្ញៀវ បានធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក LEXUS RX300 (ស៊េរីឆ្នាំ២០១៨) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-9993 បើកបរដោយបុរសម្នាក់ និងបុរសនារី៣នាក់ទៀតរួមដំណើរជាមួយ បានបោះពួយក្នុងល្បឿនលឿន ស្របទិសគ្នាមកពីក្រោយ បំណងវ៉ាស្ដាំ បត់ទៅផ្លូវ៣៧១ តែមិនផុតព្រោះបើកលឿនពេក ក៏ជ្រុលទៅបុករថយន្ត PRIUS ចំបញ្ឆិតទ្វារស្ដាំខាងក្រោយ បណ្ដាលឲ្យរថយន្ត PRIUS រងការខូចខាតមួយចំហៀងខាងស្ដាំយ៉ាងដំណំ ចំណែកឯរថយន្តបង្ក LEXUS RX300 វិញ បាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច នេះចាត់ទុកជាសំណាង ដែលមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស គ្រាន់តែខូចខាតរថយន្តទាំងសងខាងប៉ុណ្ណោះ ។

    ប្រភពបន្តថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅកន្លែងកើតហេតុ ជួយសម្របសម្រួលផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ បន្ទាប់ពីធ្វើការចរចាគ្នាអស់ពេលជាង១ម៉ោង ភាគីរថយន្តបង្កម៉ាក LEXUS RX300 ក៏យល់ព្រមសម្របសម្រួលគ្នា ដោយចេញសំណងលើការខូចខាត ចំនួន ១,០០០$ (មួយពាន់ដុល្លារសហរដ្ឋអាមេរិក) តាមប្រព័ន្ធផ្ទេរប្រាក់របស់ធនាគារABA ទៅអោយភាគីខាងរថយន្ត PRIUS នៅចំពោះមុខសមត្ថកិច្ច ដើម្បីធ្វើការបញ្ចប់រឿងផងដែរ ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានម្ចាស់ហៅរថយន្តមកស្ទូចយកទៅទុកជួសជុលដោយខ្លួនឯង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: