ថ្ងៃឈប់សម្រាកទី២ ភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី មានប្រមាណជាង ១ម៉ឺននាក់
មណ្ឌលគិរី៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា តាមរបាយការណ៍ពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា នាឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងកំសាន្តនៅខេត្ត មានភ្ញៀវទេសចរសរុប ១០.១៨៧នាក់ ក្នុងនោះ ទេសចរជាតិ ១០.១២០នាក់ ទេសចរ បរទេស ៦៧នាក់ សន្តិសុខសណ្តាប់ធ្នាប់ល្អ។

ក្នុងឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ បានចុះយុទ្ធនាការផ្សព្វផ្សាយដល់ភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅតាមបណ្តារមណីយដ្ឋានទាំងអស់ ក្នុងខេត្តមណ្ឌលគិរី ឱ្យមានការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២។ សូមបញ្ជាក់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៤៦កន្លែង ស្មើនឹង ៦៧៩បន្ទប់, ម៉ូតែល ០១កន្លែង ស្មើនឹង ៣៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៤៨កន្លែង ស្មើនឹង ៤២៥តុ និង ២.១២៩កៅអី និងខារ៉ាអូខេ ០៩កន្លែង ស្នើនឹង ៤៥បន្ទប់។ ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, ជ្រៃយស់, ចំការកាហ្វេ និងអូររមីស៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី