ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គេអត់បបួលសោះ ចូលមកផឹកស៊ីជាមួយគេដែរ ហើយបង្ករឿងវាយគេបែកក្បាលទៀត, ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគារ ៥ដងហើយ ដោយសារតែរឿងហិង្សា

    BY Khmernote Media August 19, 2020
    គេអត់បបួលសោះ ចូលមកផឹកស៊ីជាមួយគេដែរ ហើយបង្ករឿងវាយគេបែកក្បាលទៀត, ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគារ ៥ដងហើយ ដោយសារតែរឿងហិង្សា

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបង្កហិង្សា បណ្តាលឲ្យបុរស២នាក់រងរបួស។ ករណីហិង្សាដោយចេតនានេះបានកើតហេតុថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទីចំណុច ផ្ទះជនរងគ្រោះឈ្មោះវង្ស និមល ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ជនរងគ្រោះ០២នាក់ ទី១-ឈ្មោះវង្ស និមល ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងគំនូរ(រងរបួសក្បាលដេរ៥ធ្នេរ) និងទី២-ឈ្មោះកាន់ សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិចំរើនផល សង្កាត់ទំនប់ទឹក ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ បើកបររថយន្ត(មិនមានរបួសស្នាមទេ)។

    ជនសង្ស័យ០១នាក់ -ឈ្មោះយ៉េន សុខមាន ហៅជ្រូក ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ ៥ដងពី បទ ហិង្សាដោយចេតនា ហើយជាមុខសញ្ញាទើបចេញពីពន្ធនាគារ។ វត្ថុតាងចាប់យក៖ -ដុំថ្ម០១ដុំ ។ សភាពនៃរឿងហេតុ មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ និងមិត្តភក្តិបាននាំគ្នាផឹកស៊ីនៅផ្ទះរបស់ខ្លួន រហូតដល់វេលាកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យឈ្មោះយ៉េន សុខមាន ហៅ ជ្រូក បានដើរមកចូលផឹកជាមួយក្រុមជនរងគ្រោះដែរ ដោយពុំមានអ្នកណាហៅឲ្យមកផឹកឡើយ ក្នុងពេលផឹកនោះជនសង្ស័យបានយកកែវទៅជល់ខ្លាំងៗជាមួយជនរងគ្រោះឈ្មោះកាន់ សុធារ៉ា បណ្តាលឲ្យ កំពប់ប៊ីយែ និងទះកំភ្លៀង១ដៃនិងយកកំប៉ុងប៊ីយែគប់ថែមទៀត ឃើញដូចនេះ ជនរងគ្រោះឈ្មោះវង្ស និមល ក៏ចូលទៅឃាត់ តែត្រូវជនសង្ស័យរើសយកដុំថ្មគប់ចំក្បាលបណ្តាលឲ្យរយះ ហូរ ឈាមដេរ៥ថ្នេរ ភ្លាមនោះ ជនរងគ្រោះបានទៅ ប្តឹងនគរបាលប៉ុស្តិ៍ព្រែកហូរ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូន មកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

    Share This Post: