ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ​ ឱ​ វណ្ណឌីន ៖ ក្រោយធ្វើកោសល្យវិច្ច័យ បុរសជនជាតិចិនស្លាប់នៅស្រុកកងមាស គឺស្លាប់ដោយសារគាំងបេះដូងពេលកំពុងរួមភេទ​ជាមួយសង្សារជនជាតិខ្មែរ

    BY Khmernote Media August 21, 2020
    លោកជំទាវ​ ឱ​ វណ្ណឌីន ៖ ក្រោយធ្វើកោសល្យវិច្ច័យ បុរសជនជាតិចិនស្លាប់នៅស្រុកកងមាស គឺស្លាប់ដោយសារគាំងបេះដូងពេលកំពុងរួមភេទ​ជាមួយសង្សារជនជាតិខ្មែរ

    ក្រសួងសុខាភិបាល​ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ មានបុរសជនជាតិចិនម្នាក់​ បានស្លាប់ភ្លាមៗនៅពេលរួមភេទ​ ដែលហេតុការណ៌នេះ​ បានកេីតឡេីងនៅស្រុកកងមាស​ ខេត្តកំពង់ចាម​​នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២០។ តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា៖​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០​ មានបុរសជនជាតិ​ អាយុ​ ៤៦ឆ្នាំ​ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ​ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ​ ស្រុកកងមាស ខេត្តកំពង់ចាម។

    លុះដល់ម៉ោង ៣ជិតភ្លឺ​ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ​ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័)​ និងស្ត្រីជាសង្សារ​ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា​ បុរសជនជាតិចិនរូបនេះ​ បានស្លាប់ពេលកំពុងរួមភេទដែរ។ បច្ចុប្បន្ននេះ​ ក្រុមការងារ​ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ​ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា​ ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម​ ។ ក្រសួង​ ក៏សូមបញ្ជាក់ជូនផងដែរថា​៖ ជនជាតិចិន​ដែលបានស្លាប់ខាងលេីនេះ ជាមេការ​សំណង់នៅរាជធានីភ្នំពេញ​ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលេី​ប្រហែលជាមួយឆ្នាំហើយ​ៗបុរសជនជាតិចិន​រូបនេះ​ តែងតែមកលេងស្រុកខាងស្ត្រី​ និងជួបស្ត្រីនេះម្តងៗ​ មុនពេលដែលមានហេតុការណ៌ស្លាប់ខាងលេីនេះ។

    ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម​ បានយកវត្ថុសំណាកពីសាកសពខាងលេី​ នៅព្រឹកថ្ងៃដដែល​ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ហេីយលទ្ធផលបានបញ្ជាក់ថា​ សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩​ នោះទេ។ ដូច្នេះ​ ករណីស្លាប់ភ្លាមៗពេលរួមភេទនេះ​ គឺបណ្តាលមកពីការឡេីងឈាមខ្លាំង​ ធ្វេីឲ្យគាំងបេះដូង​តែម្តង។ អាស្រ័យហេតុនេះ​ សូមសាធារណជនមេត្តាជ្រាប​តាមការគួរ។

    សូមអរគុណ

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន
    រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: