ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ឡឥដ្ឋ ទទួលកំហុសជ្រុលប៉ះដល់ជើងគ្រឹះស្ពានដែកសម័យបារាំង តែគាត់ថា នេះគឺកម្មកររបស់គាត់អ្នកជីកកាយ, អាជ្ញាធរហាម ២លើករួចមកហើយ តែនៅមិនស្តាប់ ចុងក្រោយអាជ្ញាធរឲ្យយកអាចម៍ដីមកចាក់លុបវិញដូចដើម

    BY Khmernote Media August 22, 2020
    ម្ចាស់ឡឥដ្ឋ ទទួលកំហុសជ្រុលប៉ះដល់ជើងគ្រឹះស្ពានដែកសម័យបារាំង តែគាត់ថា នេះគឺកម្មកររបស់គាត់អ្នកជីកកាយ, អាជ្ញាធរហាម ២លើករួចមកហើយ តែនៅមិនស្តាប់ ចុងក្រោយអាជ្ញាធរឲ្យយកអាចម៍ដីមកចាក់លុបវិញដូចដើម

    បន្ទាយមានជ័យ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ,​ លោក​ សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត, លោក ហ៊ី សាវុន មន្ត្រីធនធានទឹកនិងឧតុនិយមខេត្ត,​ លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រួមទាំងអាជ្ញាធរមូលដ្ឋាន សង្កាត់ទឹកថ្លា និងមេភូមិទឹកថ្លា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យជាក់ស្តែង ឃើញថា លោក អ៊ឹង ប៊ុនហួរ ម្ចាស់ឡឥដ្ឋ ម្តុំស្ពានដែកទឹកថ្លា ដែលមានទីតាំងស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការកាយយកអាចម៍ដីបាតស្ទឹងទឹកថ្លា រហូតដល់សសរគ្រឹះស្ពានដែក​ និងដីចំណីស្ទឹងតាមបណ្តោយក្បាលស្ពានខាងលិច ហើយដឹកយកទៅចាក់រំលោភយកដីចំណីស្ទឹងក្នុងគោលបំណងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

    ក្រោយពីចុះពិនិត្យជាក់ស្តែង ក្រុមការងារបានសម្រេចឲ្យលោក អ៊ឹង ប៊ុនហួរ ទី១ – ត្រូវចាក់ដីកៀរកិនបង្ហាប់តាមលក្ខណៈបច្ចេកទេសទប់សសរជើងស្ពានឡើងវិញជាបន្ទាន់តាមការកំណត់របស់ក្រុមការងារ, ទី២ – ត្រូវចាក់កៀរកិនបង្ហាប់បន្តពីគល់ស្ពានតាមបណ្តោយរ៉បមាត់ស្ទឹង និងកាយយកចេញនូវអាចម៍ដីដែលបានចាក់រំលោភយកដីចំណីស្ទឹងវិញភ្លាមក្រោយពីបញ្ចប់ការងារទី១ , និងទី៣ – ក្រុមការងារសម្រេចដកគ្រឿងចក្រមានអេស្កាវេទ័រចំនួន០៣គ្រឿង,ឡានដឹកដីចំនួន០៩គ្រឿងនិងត្រាក់ទ័រ០១គ្រឿងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាក្រុងសិរីសោភ័ណ ។

    ជាមួយគ្នានោះដែរ លោក​ សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានលើកឡើងថា ៖ ករណីកាយយកអាចម៍ដីនេះ លោក អ៊ឹង ប៊ុនហួរ បានកាយរហូតប៉ះពាល់ដល់គ្រឹះសសរស្ពាន ដូច្នេះត្រូវឲ្យគាត់យកដីទៅចាក់វិញធ្វើឲ្យដូចដីធម្មជាតិវិញ ក្នុងនោះដែរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានឲ្យដឹងដែរថា ៖ ពីមុនមន្ត្រីនៃមន្ទីរជំនាញរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បានចុះវាស់វែង កំណត់ព្រំដីឲ្យគាត់ហើយ តែគាត់បានចាកដីរំលោភដីចំណីស្ទឹង ជាវិធានការ ឲ្យគាត់កាយដីដែលចាក់រំលោភយកដីចំណីស្ទឹងនោះចេញ ។

    លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងផងដែរថា ៖ លោក អ៊ឹង ប៊ុនហួរ នេះ អាជ្ញាធរក្រុងបានចុះធ្វើការណែនាំនិងហាមឃាត់គាត់ ចំនួន២លើករួចមកហើយ តែលើកនេះធ្ងន់ធ្ងរណាស់គាត់បានឲ្យកម្មករជីកយកដីបាតស្ទឹងរហូតដល់គ្រឹះសសរស្ពានដែក ដែលជាស្ពានប្រវត្តិសាស្ត្រ អាជ្ញាធរក៏លើកទឹកចិត្ត និងតែងតែផ្សព្វផ្សាយដែរ ក្នុងការស្តារស្ទឹង ឬបឹង ឲ្យជ្រៅ ដើម្បីរក្សាទឹកទុកប្រើប្រាស់ តែក៏ត្រូវធ្វើការស្នើសុំពីអាជ្ញាធរផងដែរ ។ ជាមួយគ្នានោះដែរ លោក អ៊ឹង ប៊ុនហួរ ក៏បានទទួលស្គាល់ថាខ្លួនគាត់បានធ្វើនេះជ្រុលប៉ះដល់ជើង គ្រឹះសសរស្ពាន តែនេះគឺកម្មកររបស់គាត់ជីកកាយ តែលោក ទទួលស្គាល់ និងធ្វើតាមការណែនាំរបស់ក្រុមការងារទាំងអស់៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

     

    Share This Post: