ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម​ នេត​ សាវឿន បញ្ជា​អោយ​កសាងសំណុំរឿង​បញ្ជូន​ អធិការរង និង​មន្ត្រី​នគរបាលស្រុក​ សំរោង​ទង សរុប៦នាក់ ទៅ​តុលាការ​នៅថ្ងៃនេះ ពីបទ​បាញ់​បោះសេរី​ ចំនួន ​២ថ្ងៃ​ជាប់​គ្នា​​

    BY Khmernote Media August 22, 2020
    ឯកឧត្ដម​ នេត​ សាវឿន បញ្ជា​អោយ​កសាងសំណុំរឿង​បញ្ជូន​ អធិការរង និង​មន្ត្រី​នគរបាលស្រុក​ សំរោង​ទង សរុប៦នាក់ ទៅ​តុលាការ​នៅថ្ងៃនេះ ពីបទ​បាញ់​បោះសេរី​ ចំនួន ​២ថ្ងៃ​ជាប់​គ្នា​​

    កំពង់ស្ពឺ៖ កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃទី​ ១៩​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ បាន​ឃាត់ខ្លួន​វរៈសេនីយ៍​ត្រី​ កង​ ភារី​ ហៅ​អាខ្មៅ​ អធិការ​រង​នគរបាល​ ស្រុក​ សំរោង​ទង​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ពីបទ​បាញ់​បោះសេរី​ ចំនួន​ ២​ ថ្ងៃ​ ជាប់​គ្នា​ គឺ​ ថ្ងៃ​ទី​ ១៨​ ថ្ងៃ​ទី​ ១៩​ ខែ​ សីហា​ ឆ្នាំ​ ២០២០​។ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ បានអោយដឹងថា​ កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានចុះ​ឃាត់ខ្លួន​ វរៈសេនីយ៍​ត្រី​ កង​ ភារី​ តាំងពី​ថ្ងៃទី​ ១៩​ ខែ​ សីហា​ ឆ្នាំ​ ២០២០​។

    យោងតាមលោកផែង វណ្ណៈ បានឲ្យដឹងថា ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជា​អោយ​ស្នងការ​ខេត្ត​កំពង់​ស្ពឺ​ កសាងសំណុំរឿង​បញ្ជូន​មន្ត្រី​នគរបាល​បាញ់បោះសេរី​នៅ​ស្រុក​ សំរោង​ទង​ រួមទាំងអធិការរង​ សរុប​ ចំនួន​ ៦​ នាក់​ ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ដោយមិនលេីកលែងឡេីយ​។ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ខេត្ត​បានអោយដឹងនៅ​ព្រឹក​នេះ​ថា​ សមត្ថកិច្ច​របស់​លោក​កំពុង​រៀបចំសំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​តែម្ដង​ ។

    យោងតាមរបាយការណ៍ដែលអធិការដ្ថាននគរបាលស្រុកសំរោងទងគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២០បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យបំផុតចំនួន 3 គ្រាប់គឺនៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង៕

     

    Share This Post: