ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនប្រើកាំបិតភ្ជង់ប្លន់ចិនគ្នាឯងនៅធនាគារ ហើយរត់ទៅលាក់ខ្លួនក្នុងកាស៊ីណូ ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុបង្ក្រាបបាន

    BY Khmernote Media August 23, 2020
    ចិនប្រើកាំបិតភ្ជង់ប្លន់ចិនគ្នាឯងនៅធនាគារ ហើយរត់ទៅលាក់ខ្លួនក្នុងកាស៊ីណូ ត្រូវសមត្ថកិច្ចក្រុងព្រះសីហនុបង្ក្រាបបាន

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិន១នាក់ ភេទប្រុស ។ ដោយកម្លាំងជំនាញរបស់យើងកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ចយើង បាននាំគ្នារត់គេចខ្លួនអស់ ។

    បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែលទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេសចុះប្រតិបត្តការចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។

    ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
    ជនសង្ស័យទាំង៣នាក់ ៖
    ១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
    ២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
    ៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។
    វត្ថុតាងចាប់យកបាន ៖
    -កូនកាំបិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
    -ទូរស័ព្ទដៃ៤គ្រឿង
    ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕

    ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post: