ព័ត៌មានជាតិ
ឃាត់ខ្លួននារីម្នាក់ជួញដូរនូវសារធាតុញៀន ប្រភេទម៉ាទឹកកក ត្រូវបានសមត្ថកិច្ចកម្លាំងជំនាញបង្រ្កាប
BY Khmernote Media
August 24, 2020
ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៦និង៣០ នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិ/ឃុំ/អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត សោភ័ណ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ/ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ភារៈវត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ២៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន៥០.០០០រៀល និង អត្តសញ្ញាណប័ណ្ណ០១សន្លឹក។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ៕


ប្រភព៖ GRK News