ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតមកទល់ពេលនេះ វៀតណាមមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២៧នាក់ ខណៈករណីសរុបកើនដល់ ១,០១៦ ករណី

    BY autoadmin August 24, 2020
    គិតមកទល់ពេលនេះ វៀតណាមមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២៧នាក់ ខណៈករណីសរុបកើនដល់ ១,០១៦ ករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ២បន្ថែមទៀត (ទាក់ទងនឹងក្រុងដាណាង) ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១,០១៦ ករណី ដោយក្នុងនោះមានចំនួន ៦៧៤ ជាករណីនាំចូល។ ម្សិលមិញវៀតណាមក៏បានកត់ត្រាការស្លាប់ថ្មី ១ថែមទៀតដែរ ដែលនាំឱ្យចំនួនស្លាប់សរុបដែលទាក់ទងនឹងជំងឺ COVID-19 បានកើនដល់ ២៧នាក់។


    កាលពីថ្ងៃអាទិត្យម្សិលមិញក៏មានអ្នកជំងឺចំនួន ៥នាក់ បន្ថែមទៀត ដែលបានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៥៦៨នាក់។ គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដែលជាពេលវៀតណាមបានរាយការណ៍ករណីក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ៩៩ថ្ងៃ ប្រទេសនេះបានរកឃើញករណីសរុបរហូតដល់ទៅ ៥៣៤ករណី។ ចំណែកពលរដ្ឋជាង ៧០,០០០នាក់ ត្រូវដាក់ដោយឡែក ឬនៅដោយឡែកក្នុងផ្ទះខ្លួនឯង ដោយសារពួកគេបានមានទំនាក់ទំនង ឬទៅកាន់កន្លែងដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Tuoitre News

    Share This Post: