GANZBERG ចែករង្វាន់យក្ស ម៉ូតូ៦គ្រឿងជូនអតិថិជនរបស់ខ្លួន នៅខេត្តស្វាយរៀង ដែលមានសំណាងតាមរយៈក្រវិលកំប៉ុង
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយនៅទីរួមខេត្តស្វារៀង ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ក៏ដូចជាតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសជាច្រើនដួងផងដែរ។ ឆ្លៀតក្នុងឪកាសនោះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានប្រគល់ រង្វាន់យក្សម៉ូតូចំនួន ៦គ្រឿងជូនដល់អតិថិជន ខេត្តស្វាយរៀង ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ YAMAHA FZ តាមរយៈក្រវិលកំប៉ុងស្រាបៀរ GANZBERG។

អ្នកឈ្នះរង្វាន់យក្សពីស្រាបៀរ GANZBERG រួមមាន៖
1. គង់ សារឿន រស់នៅភូមិត្រពាំងច្របក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង
2. ទេព ម៉ៅ រស់នៅភូមិក្តុមពី ឃុំភោគព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
3. សួន ណារ៉ូ រស់នៅភូមិសាមគ្គី ឃុំស្វាយតឿ ស្រុកស្វាយរៀង ខេត្តស្វាយរៀង
4. តុង ស្រីណេត រស់នៅភូមិប្រសូតទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង
5. ព្រុំ សុភ័ក្រ រស់នៅភូមិនរាទេន ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
6. នួន ឆែត រស់នៅភូមិដងក្តា ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង
គួរបញ្ជាក់ផងដែរថា កម្មវិធី GANZBERG រង្វាន់យក្សនៅតែបន្តផ្តល់ជូននៅអតិថិជននៅរង្វាន់ជាច្រើនទៀតដែលរង្វាន់សរុបមាន រថយន្ត Ford Ranger ១០០គ្រឿង ម៉ូតូ Yamaha FZ ១០០០គ្រឿង ទឹកប្រាក់ ១០០ដុល្លារ ១០០០ដុល្លារ មួកសុវត្ថិភាព និងរង្វាន់ជាច្រើនទៀតរាប់ម៉ឺនរង្វាន់កំពុងរងចាំអតិថិជនដែលមានសំណាង។

