ខ្មែរណូត

ស្វែងរក

  • PR

    Harvey Law Group ត្រូវបានតែងតាំងជាក្រុមហ៊ុនតំណាងផ្លូវការរបស់អាស៊ីអាគ្នេយ៍សម្រាប់ការការពង្រីករមណីយដ្ឋានបែប resort នៃវីឡាមានអាងហែលទឹកប្រភេទចុងក្រោយបំផុត របស់ Range Developments តាមរយ:កម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ (CIP) ឈ្មោះ, Six Senses Saint-Kitts & Nevis

    BY Khmernote Media May 28, 2018
    Harvey Law Group ត្រូវបានតែងតាំងជាក្រុមហ៊ុនតំណាងផ្លូវការរបស់អាស៊ីអាគ្នេយ៍សម្រាប់ការការពង្រីករមណីយដ្ឋានបែប resort នៃវីឡាមានអាងហែលទឹកប្រភេទចុងក្រោយបំផុត របស់ Range Developments តាមរយ:កម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ (CIP) ឈ្មោះ, Six Senses Saint-Kitts & Nevis

    ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2018- ស្ថិតក្នុងប្រវត្តិសាស្ត្រនៃការធ្វើដំណើរតាមនាវាដែលមានអាយុកាលរាប់រយឆ្នាំមកហើយ កោះការាបៀនភាគខាងកើតនៃប្រទេស St. Kitts & Nevis គឺជាគោលដៅដែលប្លែកថ្មីបំផុតសម្រាប់សណ្ឋាគារបែបលក្ខណ:ស្បារបស់ Six Senses។

    Resort នេះស្ថិតនៅលើទីតាំងនៃចម្ការដំណាំអំពៅដើមដែលមានកូនភ្នំមួយលាតសន្ធឹងចុះទៅកាន់ឆ្នេរខ្សាច់ដ៏វែងរហូតដល់ទល់មុខសមុទ្រការាបៀន។ គ្រប់គម្រោងវីឡាអាងហែលទឹកចំនួន 70 និងគម្រោងThe Retreat នឹងសប្បាយរីករាយជាមួយទេសភាពសមុទ្រនិងបរិយាកាសស្រស់ស្អាតផ្តល់នូវអារម្មណ៍ដ៏ភ្លឺថ្លាដែលញែកចេញពីភាពទាន់សម័យ ជាកន្លែងដែលភ្ញៀវអាចទាក់ទងជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេព្រមទាំងធម្មជាតិផងដែរ។

    នៅក្នុងគំរូ Six Senses ពិតៗ នោះ គ្រប់ទិដ្ឋភាពនៃវីឡាចំនួន 70 ខ្នងដែលមានអាងហែលទឹកផ្ទាល់ខ្លួន សុទ្ធតែជាការប្តេជ្ញាចិត្តរបស់ Six Sense ចំពោះបរិស្ថាន ដោយប្រើវត្ថុធាតុដើមដែលមាននិរន្តរភាពនិងកែច្នៃឲ្យមានភាពងាយស្រួលទាន់សម័យ។

    ការសម្លឹងមើលតំបន់ធម្មជាតិរបស់ resort នេះ Six Sense St. Kittsនឹងផ្តល់ជូននូវបញ្ជីការថែទាំដ៏ពិសេសរបស់ Six Sense ដូចជាទម្លាប់ការថែទាំរបស់ការាបៀននិងដំណើរកម្សាន្តត្រឡប់មកវិញ,
    Six Senses ចូលរួមលើសុខភាព, Detox, យោគៈនិងសិក្ខាសាលា។

    នៅភាគខាងត្បូង resort គឺទីក្រុង Sandy Point Town ដែលជាទីក្រុងធំបំផុតទី 2 នៅលើកោះនេះ។ Sandy point គឺជាផ្លូវចូលទៅកាន់ Brimstone Hill ដែលជារមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូហើយជាដំណើរកំសាន្តតែមួយគត់ដែលគួរឱ្យចាប់អារម្មណ៍បំផុតរង់ចាំអ្នកដែលចូលចិត្តប្រវត្តិសាស្រ្ត។ កន្លែងនេះមានទីតាំងស្ថិតនៅខាងលិចនៃកោះដែលជាកន្លែងសម្រាប់ Six Senses St. Kitts មានចម្ងាយប្រហែល 30 នាទីតាមបណ្តោយផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតពីក្រុង Basseterre និងអាកាសយានដ្ឋានអន្តរជាតិ (SKB) ។ អាកាសយានដ្ឋាននេះត្រូវបានបម្រើដោយជើងហោះហើរត្រង់ពីសហរដ្ឋអាមេរិក កាណាដានិងចក្រភពអង់គ្លេសដោយមានជើងហោះហើរភ្ជាប់និងជើងហោះហើរពីអឺរ៉ុបនិងសេវាកម្មប្រចាំតំបន់ពីប្រទេសនៅការិបៀនជាច្រើនទៀត។

    Six Senses St. Kitts គឺជាគម្រោងមួយរៀបចំដោយ Range Developments ដែលមានជំនាញក្នុងការអភិវឌ្ឍន៍ resort ការិបៀនដ៏ល្អប្រណីតរួមជាមួយនឹងការច្នៃប្រឌិតការរចនាការគ្រប់គ្រងនិងធ្វើទីផ្សារដោយសណ្ឋាគារ Six Senses Resorts Spas ។ Resort នេះគ្រោងនឹងបញ្ចប់ក្នុងរយៈពេល 3 ឆ្នាំ។

    ឯកឧត្តមបណ្ឌិត Timothy Harris នាយករដ្ឋមន្ដ្រីនៃ St. Kitts & Nevis មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយដែល Range Developments កំពុងនាំយកនូវគម្រោងមួយផ្សេងទៀតនិងស្លាកយីហោដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់ Six Senses មកកាន់ប្រទេសរបស់យើង។ Range Developments កំពុងនាំយកនូវការវិនិយោគទុន ការងារនិងជំនាញសម្រាប់ប្រជាពលរដ្ឋនិងប្រជាជននៅ St. Kitts និង Nevis ។ វាជាការអភិវឌ្ឍដ៏អស្ចារ្យមួយសម្រាប់ប្រទេសដ៏តូចរបស់យើងដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីស្លាកយីហោសណ្ឋាគារប្រណីតមួយផ្សេងទៀតមិនយូរបន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៃ Park Hyatt ដ៏ល្បីល្បាញលើពិភពលោក នៅ St.Kitts ។ នេះគឺជាការបង្ហាញឲ្យឃើញអំពីទំនុកចិត្តដ៏គួរឱ្យកត់សម្គាល់របស់ Range Developments សម្រាប់រដ្ឋាភិបាលរបស់ខ្ញុំ ប្រជាជននិងប្រទេសរបស់យើង។ ខ្ញុំសូមសរសើរ Range Developments សម្រាប់ទំនាក់ទំនងដ៏ល្អដែលយើងបានរក្សាទុក ទាំងអស់នេះគឺដើម្បីផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រជាជននៃ St. Kitts and និង Nevis ។”

    នៅក្នុងការប្រកាសគម្រោងនេះ, លោក Bohnenberge ប្រធានគម្រោង Six Senses បានមានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយក្នុងការបន្ថែមជូន St. Kitts ទៅក្នុងផលប័ត្រ resort របស់ Six Senses នៃតំបន់ ដែលមិនគួរឱ្យជឿ និងធ្វើការក្នុងភាពជាដៃគូជាមួយ Range Developments ដែលមានជំនាញនិងបទពិសោធន៍ពិសេសនៅការាបៀន Six Senses St. Kitts នឹងក្លាយជា resort ដែលគួរឱ្យកត់សម្គាល់។ ” Six Senses St. Kitts នឹងក្លាយជាសណ្ឋាគារទី 16 នៃ Six Senses Group ដែលបច្ចុប្បន្ននេះមាននៅ 11 ប្រទេសផ្សេងទៀត។

    លោក Mohammed Asaria ស្ថាបនិករបស់ Rage Developments បានមានប្រសាសន៍ថា “យើងមានការរំភើបរីករាយក្នុងការស្វាគមន៍ Six Senses ទៅកាន់ St. Kitts និងរីករាយក្នុងការប្រកាសពីរាជធានីដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ គឺរាជធានីភ្នំពេញ។ នាពេលថ្មីៗ នេះ Six Sense ត្រូវបានគេបោះឆ្នោតជូនជាស្លាកយីហោសណ្ឋាគារដ៏ល្អបំផុតរបស់ពិភពលោកដោយទស្សនាវដ្តី Travel + Leisure ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើគម្រោងដ៏រំភើបមួយនេះ។”

    លោក Bastien Trelcat ជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនអន្តោប្រវេសន៍ឈានមុខគេគឺ Harvey Law Group ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបន្ថែមថា “Harvey Law Group មានកិត្ដិយសក្នុងការសហការគ្នាជាមួយ Range Developments និងរដ្ឋាភិបាលនៃ St Kitts និង Nevis សម្រាប់គម្រោង Six Senses ដែលជាជាអ្នកផ្តល់សេវាផ្តាច់មុខសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៃចំនួន ១០០ភាគហ៊ុន តាមរយ:ជម្រើសផ្តល់ហិរញ្ញប្បទាន។ St Kitts មានកម្មវិធីក្នុងការផ្ដល់នូវសញ្ជាតិដែលមានរយៈពេលវែងបំផុតតាមរយៈកម្មវិធីវិនិយោគនៅក្នុងពិភពលោកដែលបង្ហាញពីឱកាសដើម្បីទទួលបាននូវលិខិតឆ្លងដែនដែលត្រូវបានទទួលស្គាល់សម្រាប់អ្នកនិងក្រុមគ្រួសារ។”

    ការវិនិយោគក្នុង Six Senses St. Kitts នឹងផ្តល់សិទ្ធិឱ្យអ្នកនិងក្រុមគ្រួសារអ្នកដាក់ពាក្យស្នើសុំសញ្ជាតិ St. Kitts & Nevis តាមរយៈកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាល:
    • ការវិនិយោគចំនួន 220.000 ដុល្លារអាមេរិក (តាមរយៈរចនាសម្ព័ន្ធភាពជាដៃគូមានកំណត់) នៅក្នុង Six Senses St. Kitts ត្រូវបានតម្រូវឱ្យមានដើម្បីស្នើសុំសញ្ជាតិ St. Kitts & Nevis ។
    • ការផ្តល់ហិរញ្ញប្បទានក្នុងរយ:ពេល ជាង 2 ឆ្នាំ ។
    • ទទួលបានសញ្ជាតិពេញមួយជីវិតសម្រាប់វិនិយោគិន ប្តីប្រពន្ធ ឪពុកម្តាយ និងអ្នកដែលនៅក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយភាពជាសញ្ជាតិនឹងត្រូវបានបន្តរហូតដល់ជំនាន់ក្រោយជាច្រើនជំនាន់។ អ្នកដាក់ពាក្យសុំមិនត្រូវមកទស្សនាឬរស់នៅក្នុង St. Kitts នោះទេ។
    • លិខិតឆ្លងដែនរបស់ St. Kitts & Nevis ត្រូវបានចេញក្នុងរយៈពេលប្រហែល 90 ទៅ 120 ថ្ងៃក្រោយការដាក់ពាក្យសុំ។
    • អ្នកមានសញ្ជាតិមិនមានពន្ធប្រាក់ចំណូលផ្ទាល់ខ្លួន កំណើនដើមទុន អំណោយ ទ្រព្យសម្បត្តិនិងមរតកនោះទេ។
    • St. Kitts & Nevis ពលរដ្ឋអាចធ្វើដំណើរដោយមិនមានទិដ្ឋាការទៅកាន់ប្រទេសជាង 139 ដែលក្នុងនោះមានចក្រភពអង់គ្លេស បណ្តាប្រទេសអឺរ៉ុប Schengen និងប្រទេសក្នុងចក្រភពអង់គ្លេសភាគច្រើនទៀត។
    • សញ្ជាតិបូករួមទាំងស្ថានភាពស្នាក់នៅពេញលេញនិងសិទ្ធធ្វើការនៅ St. Kitts និង Nevis ។
    • អនុញ្ញាតឲ្យមានសញ្ជាតិពីរនិងបើកទូលាយអំពីសញ្ជាតិទាំងអស់ដោយមិនតម្រូវឱ្យជូនដំណឹងដល់ប្រទេសកំណើតរបស់អ្នកស្នើសុំ។
    • St. Kitts & Nevis ផ្តល់ជូននូវបរិយាកាសនៃការអភិវឌ្ឍអាជីវកម្មដែលមានលក្ខណៈអំណោយផលដោយប្រើរូបិយប័ណ្ណជាប្រាក់ដុល្លារ។
    • ជម្រើសចាកចេញពីការវិនិយោគផ្តល់នូវលទ្ធភាពក្នុងការទទួលបាននូវការបង្កើនដើមទុននិងការបង្កើនប្រាក់ចំណូលលើការវិនិយោគ។

    Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់ពហុជាតិឈានមុខគេមួយដែលមានឯកទេសខាងច្បាប់សាជីវកម្មនិងការធ្វើអន្តោប្រវេសន៍តាមរយ:ការវិនិយោគជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកសម្រាប់ជាតំណាងឱ្យអតិថិជន និងសាជីវកម្មទ្រង់ទ្រាយធំដែលមានការិយាល័យជាង 19 កន្លែងទូទាំងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនប្រឹក្សាច្បាប់អន្តោប្រវេសន៍ដ៏កំពូលមួយ HLG ផ្តល់ជូននូវកម្មវិធីសម្រាប់លំនៅដ្ឋាននិងកម្មវិធីសញ្ជាតិដែលមានភាពទូលំទូលាយបំផុតដែលអាចធ្វើទៅបាន។
    ក្រុមហ៊ុន HLG បានទទួលរង្វាន់សម្រាប់ក្រុមហ៊ុនអន្តោប្រវេសន៍ល្អបំផុតនៅពិធីប្រគល់ពានរង្វាន់ច្បាប់ហុងកុង Macallan ALB ឆ្នាំ 2014 និងឆ្នាំ 2017 ។
    ក្រុមហ៊ុន HLG នៅក្នុងប្រទេសកម្ពុជាគឺជាក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់លើការពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍ ហើយមិនផ្តល់ដំបូន្មានអំពីច្បាប់កម្ពុជានោះទេ។

    សម្រាប់សំណួរបន្ថែមអំពីជម្រើសការផ្តល់ហិរញ្ញប្បទានពិសេស និង ឱកាសការវិនិយោគអន្តោប្រ វេសន៍ សូមទំនាក់ទំនង ដៃគូគ្រប់គ្រងទូទាំងពិភពលោករបស់ HLG លោកJean-François Harvey (jfharvey@harveylawcorporation.com) ដៃគូគ្រប់គ្រងរបស់ HLG លោក Bastien Trelcat (btrelcat@harveylawcorporation.com) ឬ Ms. Nymol Sokun, ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម។ nsokun@harveylawcorporation.com

    Call +855 70 789 330 or visit website www.harveylawcorporation.com,FB: https://www.facebook.com/HLGcambodia/
    ទូរស័ព្ទ +855 70 789 330 ឬចូលទស្សនាគេហទំព័រ www.harveylawcorporation.com ,FB: https://www.facebook.com/HLGcambodia/

    Harvey Law Group (Cambodia)
    Exchange Square Unit 703, ជាន់ទី 7
    វិថីលេខ 106, សង្កាត់វត្តភ្នំ
    ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay