ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការណែនាំឱ្យយានជំនិះធុនធ្ងន់បិទស្លាកសញ្ញាបែបនេះលើរថយន្តខ្លួន

    BY Khmernote Media August 25, 2020
    ក្រសួងសាធារណការណែនាំឱ្យយានជំនិះធុនធ្ងន់បិទស្លាកសញ្ញាបែបនេះលើរថយន្តខ្លួន

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មានបង្ហាញថា ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យយានជំនិះធុនធ្ងន់បិទស្លាកសញ្ញាចាំងពន្លឺ ដែលអាចឱ្យយានយន្តដទៃទៀតមើលឃើញច្បាស់នៅពេលយប់ សំដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

    ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា យានជំនិះធុនធ្ងន់ ដែលត្រូវបិទស្លាកសញ្ញាចាំងពន្លឺមានរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក មានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន។
    ឯកឧត្តម ពន្យល់ថា ស្លាកសញ្ញាចាំងពន្លឺបិទនៅលើ យានជំនិះ ត្រូវមានពីរពណ៌ គឺក្រហម និងលឿង ដែលមានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាម បទដ្ឋានបច្ចេកទេស VC104+ ។

    សម្រាប់ស្លាកសញ្ញាចាំងពន្លឺពណ៌លឿង ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០ភាគរយ នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង ៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង ២៥០មីលីម៉ែត្រ។

    ដោយឡែក សម្រាប់ស្លាកសញ្ញាចាំងពន្លឺពណ៌ក្រហម ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង ៤០០មីលីម៉ែត្រពីគែម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: