ខ្មែរណូត

ស្វែងរក

  • PR

    សាលា FICAS ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលា CMA ដើម្បីពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សានុសិស្សខ្មែរ

    BY Khmernote Media May 28, 2018
    សាលា FICAS ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលា CMA ដើម្បីពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សានុសិស្សខ្មែរ

    ភ្នំពេញ ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨៖ កាលពីវេលាពេលព្រឹក ថ្ងៃអាទិត្យ ទី២៧កន្លងទៅនេះ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង CMA Cambodia បានប្រារព្ធនូវពិធីយ៉ាងអធិកអាធមមួយក្នុងឱកាសចុះ MOU (អនុស្សរណៈយោគយល់) ជាមួយគ្នា ដែលសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការនេះនឹងបន្តជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សានុសិស្សខ្មែរ ពិសេសសិស្សដែលកំពុងតែសិក្សានៅសាលា FICAS អោយកាន់តែខ្លាំងពូកែ និងអាចកសាងសមត្ថភាពទៅប្រកួតជាលក្ខណៈអន្តរជាតិជាមួយសិស្សមកពីបណ្តាប្រទេសដទៃទៀត។ CMA Cambodia ឬ សាលាប្រេនី អ៊ិនធឺណេសិនណល គឺជាគ្រឹះស្ថានសិក្សាឯកជន ដែលទទួល បានសិទ្ធិផ្តាច់មុខក្នុងការបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍខួរក្បាលដោយគិតលេខរហ័ស (CMA Mental Arithmetic) ព្រមទាំងបានឈ្នះពានរង្វាន់ពិភលោកនៅឆ្នាំ ១៩៩១។ CMA Mental Arithmetic គឺជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលមុនគេបង្អស់នៅឆ្នាំ ១៩៨៤ នៅតៃវ៉ាន់ ដោយប្រើប្រាស់ Abacus សម្រាប់ ការគណនាលេខនព្វន្តដោយដៃពីរ និងម្រាមបួន និងកំពុងពេញនិយមជាងគេបំផុតនៅប្រទេសសិង្ហបុរី។

    លោក សុខ ភូមេន្ទ្រពុទ្ធិ អគ្គនាយករងសាលា FICAS ដែលជាសាលាភាសាអង់គ្លេសលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅកម្ពុជា និងបានបើកដំណើរការតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះនោះ បានថ្លែងថា៖ «MOU របស់យើងជាមួយ CMA Cambodia ជាក្តីមោទនៈមួយ ព្រោះសម្ព័ន្ធភាពរវាងសាលាយើង និងពួកគាត់ នឹងជួយបន្ថែមនូវជំនាញមួយកម្រិតទៀតដល់សមត្ថភាពក្នុងការគិតលេខដល់សិស្សានុសិស្សចាប់ពីថ្នាក់តូចៗ ដែលកត្តានេះនឹងធ្វើឲ្យសិស្សកាន់តែឈ្លាសវៃ និងមានសមត្ថភាពខ្ពស់ជាងមុនក្នុងការប្រកួតជាមួយសិស្សទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយនឹងកិត្តិនាមរបស់សាលាដែលមានការទទួលស្គាល់ពីអាណាព្យាបាលចំពោះគុណភាពនៃការបណ្តុះបណ្តាល និងបានជួយឲ្យសិស្សជាច្រើននាក់បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅបរទេសដូចជាប្រទេសសិង្ហបុរី អូស្រ្តាលី អាមេរិក និងកាណាដា ជាដើមនោះ ការចុះអនុស្សរណៈយោគយល់នេះនឹងធ្វើឲ្យអាណាព្យាបាល ព្រមទាំងឪពុកម្តាយរបស់សិស្សកាន់តែមានទំនុកចិត្ត និងសប្បាយរីករាយជាមួយនឹងការយកចិត្តទុកដាក់របស់សាលាជាបន្តបន្ទាប់លើគុណភាពនៃការសិក្សារបស់កូនៗរបស់ពួកគាត់។

    «ខ្ញុំសប្បាយចិត្តពេលដែលឮអំពីដំណឹងនេះ ព្រោះគណិតវិទ្យា និងការហ្វឹកហាត់ខួរក្បាលក្នុងការគិតលេខគឺជាជំនាញសំខាន់មួយទាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងក្នុងការងារ ឬមុខរបរថ្ងៃអនាគតរបស់កូនៗ និងក្មេងជំនាន់ក្រោយយើងនេះ» លោកស្រី លីណា អាណាព្យាបាលរបស់សិស្សមួយរូបកំពុងសិក្សានៅសាលា FICASបានថ្លែង។ «ខ្ញុំធ្លាប់ឃើញវីដេអូក្មេងៗបរទេសបង្ហាញពីសមត្ថភាពក្នុងការគិតលេខបានលឿនៗ ហើយខ្ញុំចង់ឲ្យកូនខ្មែរយើងកាន់តែច្រើនមានសមត្ថភាពដូច្នេះដែរ អ៊ីចឹងហើយបានជាខ្ញុំ និងស្វាមីរីករាយយ៉ាងខ្លាំងចំពោះការចុះ MOU នេះ។»
    ជាមួយនឹងសាខាទី២របស់ខ្លួនទើបនឹងបើកដំណើរការ ស្ថិតនៅម្តុំសង្កាត់សឡា ផ្លូវណូគាម៉ៃដា សាលា FICAS បាននឹងកំពុងតែបន្តខិតខំប្រឹងប្រែងនាំយកនូវកម្មវិធីសិក្សាថ្មីៗដែលផ្តល់នូវបរិយាកាសរៀនសូត្រតាមបែបអន្តរជាតិ និងបណ្តុះបណ្តាលសិស្សានុសិស្សទាំងតូចៗ និងធំៗតាមបែបបច្ចេកវិទ្យាទំនើប និងស្តង់ដាអន្តរជាតិដែលមានការទទួលស្គាល់ជុំវិញពិភពលោក។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay