ស្រ្តីមានសតិមិនគ្រប់ម្នាក់ប្តីប្រកាសស្វែងរកបាត់រយៈពេល១យប់១ថ្ងៃ ស្រាប់តែប្រទះឃើញលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ៖ គួរឲ្យអនិច្ចាណាស់ស្រ្តីសតិមិនគ្រប់ម្នាក់បាត់ពីផ្ទះអស់រយ:ពេល១យប់១ថ្ងៃប្រាប់តែកូនរកឃើញអណ្តែតទឹកស្រះលង់ស្លាប់បាត់បង់ជីវិតទៅហើយរកសាកសពឃើញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០ នាទីរសៀល រកឃើញសពនៅភូមិព្រៃតាត្រាវ។

សពឈ្មោះ ហុង វុទ្ធី ភេទស្រី អាយុ ៣៧ឆ្នាំ (សតិមិនគ្រប់) នៅភូមិព្រៃតាត្រាវ ជាស្ត្រីរងគ្រោះមានប្តីឈ្មោះ មាន ម៉េត (រវល់ទៅប្តូរទីលំនៅឯខេត្តបាត់ដំបងមិនទាន់មកវិញ)ស្ត្រីរងគ្រោះបាត់ខ្លួនកាលពីថ្ងៃ (២៣,០៨,២០២០) វេលាម៉ោង ១៥និង០០ នាទីរសៀល (ទើបដឹងបាត់) ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នំា២០២០ វេលាម៉ោង ២០:០០ នាទីយប់ ក្រោយពីរកអស់ចិត្តឈ្មោះ ហាក់ ហាន ត្រូវជាពូរបស់ស្រ្តីរងគ្រោះ បានមករាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបល្ល័ង្ក ឲ្យគាត់ទៅរករូបថត ដើម្បីផ្សព្វផ្សាយ មិនមកវិញសមត្ថកិច្ចប៉ូលិស ឃុំបល្ល័ង្កក៏ចេញល្បាតដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។ លុះដល់ថ្ងៃទី២៤ ខែសីហា ឆ្នំា២០២០ វេលាម៉ោង ១៥:០០ នាទីរសៀល ស្រាប់តែកូនឈ្មោះ ម៉េត ម៉េងហុងលី ភេទប្រុស អាយុ ១៥ឆ្នាំ បានដើរទៅកន្លែងបញ្ចុះសពដូនតានៅក្រោយផ្ទះ ប្រហែល ១០០ម៉ែត្រ ស្រាប់តែប្រទះឃើញសពម្តាយអណ្តែតទឹកស្រះតែម្តងទៅ សមត្ថកិច្ចជំនាញជាមួយ លោកវិជ្ជបណ្ឌិត សែម សុចិត្ត្រា អនុប្រធានមន្ទីរពេទ្យ បង្អែក បារាយណ៏-សន្ទុក ពិនិត្យសាកសពល្អិតល្អន់ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះស្លាប់ប្រាកដមែន។
ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕


