ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញហើយខ្លោចចិត្ត! នេះហើយសកម្មភាពទាំងស្រុង ក្នុងការរុករកសពបុរសអ្នកនេសាទនៅកំពង់សោម ដែលបានអណ្តែតដល់កោះត្រល់

    BY Khmernote Media August 25, 2020
    ឃើញហើយខ្លោចចិត្ត! នេះហើយសកម្មភាពទាំងស្រុង ក្នុងការរុករកសពបុរសអ្នកនេសាទនៅកំពង់សោម ដែលបានអណ្តែតដល់កោះត្រល់

    កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេស៊ុកអំពីដំណឹងដ៏សោកសៅមួយ ដែលលោក ឈឹម ឆេង ដែលគេស្គាល់ថាជាអ្នកនេសាទម្នាក់នៅខេត្តព្រះសីហនុ បានលង់ទឹកលិចចូលសមុទ្រជ្រៅ ហើយលោកឧកញ៉ា ទៀ វិចិត្រ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន២គ្រឿងដើម្បីស្វែងរកសពរបស់បងប្រុស ឈឹម ឆេង ដែលលទ្ធផល សពត្រូវបានរកឃើញហើយ។

    លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជាក់ផងដែរថា សពរបស់បងប្រុស ឈឹម ឆេង ត្រូវបានអណ្តែតតាមទឹកសមុទ្រ រហូតជិតដល់កោះត្រល់ ឯណោះ ដោយក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានរៀបរាប់ថា៖ “R.I.P សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង..GPS LOCATION 10.19.118’N 103.37.667’E”។ មុននេះ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញពីសកម្មភាពទាំងស្រុងក្នុងការរុករកសពជនរងគ្រោះឈ្មោះ ឈឹម ឆេង។ សូមបងប្អូនទស្សនាខាងក្រោម៖

    Share This Post: