ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ដំណើរលេខទូរស័ព្ទ Hotline មួយខ្សែ ទុកឲ្យបងប្អូនប្រជាពលរដ្ឋមានចម្ងល់រឿងឆៀកឡាន កាត់ឈ្មោះ ចុះបញ្ជីអាជីវកម្ម អាចទាក់ទងសួរនាំដោយឥតគិតថ្លៃ
- August 26, 2020
យោងតាមលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានដាក់ឲ្យដំណើរការជាផ្លូវការលេខទូរស័ព្ទ HOTLINE ៤ខ្ទង់ “1275” សម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការហៅចូលទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការ ក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ។
ប្រព័ន្ធទូរស័ព្ទនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការហៅចូលដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ(Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ។ល។
- Share This Post: